website_news:2020080907

អាជ្ញាធរថៃចាប់ខ្លួនពលករកម្ពុជា ១៣នាក់ ព្យាយាមឆ្លងដែនខុសច្បាប់ត្រលប់មកប្រទេសកម្ពុជាវិញ ដោយសារខ្លាចឆ្លងជំងឺកូវីដ១៩ នៅថៃ

https://khmernote.com.kh/ September 7, 2020 lyda

ថៃ៖ យោងតាមសារព័ត៌មាន Bangkok Post បានរាយករណ៍ថា មានពលករជនជាតិកម្ពុជាចំនួន ១៣ រូបត្រូវបានចាប់ខ្លួននៅឯច្រកព្រំដែនបន្ទាប់ពីពួកគេព្យាយាមឆ្លងដែនពីប្រទេសថៃត្រលប់មកកាន់កម្ពុជាវិញ កាលពីថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។ ប្រភពខាងលើបានបន្តថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅច្រកព្រំដែនក្នុងខេត្តសាកែវ ប្រទេសថៃ ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា។ យ៉ាងណាក្តី បន្ទាប់ពីទីក្រុងបាងកកមានផ្ទុះករណីរាតត្បាតជំងឺកូវីដ ១៩ ដែលជារលកទី ២ នោះ ពលករទាំងអស់នេះក៏មានការភ័យខ្លាចហើយក៏នាំគ្នាត្រលប់មកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងដំណើរវិលត្រលប់មកកាន់ប្រទេសកំណើតវិញនេះ ពួកគេបានចែកគ្នាជា ៣ក្រុម ហើយពួកគេបានព្យាយាមដើរគេចចេញពីច្រកដែលមានការត្រួតពិនិត្យ ទើបត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។ សូមបញ្ជាក់ជូនថា ករណីនេះមិនមែនជារឿងថ្មីឡើយ ព្រោះកន្លងមកមានពលរដ្ឋកម្ពុជាជាច្រើននាក់ដែលបានចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ ហើយត្រូវអាជ្ញាធរចាប់ខ្លួននិងបញ្ជូនមកប្រទេសកម្ពុជាវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ Bangkok Post

website_news/2020080907.txt · Last modified: 2020/09/08 13:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki