website_news:2020081003

ប្រទេសហ្វាំងឡង់ គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា និងត្រូវការពលករបេះផ្លែឈើតាមរដូវកាល

https://www.cen.com.kh/ October 7, 2020

បាងកក ៖ រដ្ឋាភិបាលហ្វាំងឡង់ គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងការទូត និងពង្រីកកិច្ចសហការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត ក្នុងនោះក៏មានត្រូវការពលករបេះផ្លែឈើតាមរដូវកាលផងដែរ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃឡង់ដ៏។ នេះបើតាមការផ្សាយព័ត៌មានរបស់ Royal Embassy of Cambodia in Bangkok នៅថ្ងៃទី៧ខែតុលាឆ្នាំ២០២០។

នៅក្នុងជំនួបជាមួយ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ ឧត្តមមន្ត្រីការទូតហ្វាំងឡង់រូបនេះ ក៏បានបង្ហើបពីគម្រោងផ្តល់ជំនួយបច្ចេកទេស និងសម្ភារដល់កម្ពុជា ដើម្បីកសាងសមត្ថភាពគ្រូបង្រៀនតាមប្រព័ន្ធអនឡាញ និងគម្រោងកែច្នៃសំរាមទៅជាថាមពលអគ្គិសនី (Waste Energy)។

ជាការឆ្លើយតប ឯកឧត្តម អ៊ូក សោភ័ណ បានសម្តែងការស្វាគមន៍ចំពោះគម្រោងខាងលើ និងបានលើកឡើងពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងហ្វាំងឡង់។ ឯកឧត្តមឯកអគ្គរាជទូត បានសន្យាផ្តល់គាំទ្រអស់ពីលទ្ធភាព និងស្នើសុំសមភាគីហ្វាំងឡង់ ជំរុញគម្រោងខាងលើឱ្យបានឆាប់រហ័ស ដើម្បីនាំយកឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន៕ដោយ៖កូឡាប

website_news/2020081003.txt · Last modified: 2020/10/08 13:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki