website_news:2020081004

នគរបាលប៉ុស្តិ៍ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព

http://cambodiapolice.com/policekh/ 3:27 pm 7 តុលា 2020

ក្រចេះ ៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រោយបន្ទាយ នៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ បានចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ អំពី ៖

១.ផលអាក្រក់នៃការប៉ះពាល់គ្រឿងញៀន៩ចំណុច

២.ច្បាប់ចរាចរណ៍ផ្លូវគោក(អនុក្រឹតលេខ៣៩ថ្មី អនក្រ.បក)

៣.ល្បែងស៊ីសងខុសច្បាប់

៤.អំពើហិង្សាក្នុងគ្រួសារ

៥.ការជួញដូញផ្លូវភេទស្ត្រីនិងកុមារ

៦.ការគ្រោះថ្នាក់អគ្គីភ័យផ្សេងៗ

៧.ការគ្រោះថ្នាក់នៃអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

៨.មានការណែនាំពួកគាត់ឲ្យចេះថែរក្សានូវទ្រព្យសម្បត្តិដូចជាសត្វគោ ក្របី និងសម្ភារៈផ្សងៗឲ្យបានត្រឹមត្រូវ ជៀសវាងចោរលួចដើម្បីភូមិ-ឃុំយើងមានសុវត្ថិភាពល្អ និងបានណែនាំពួកគាត់ឲ្យមានអនាម័យល្អ និងស្ដាប់ការណែនាំតាមក្រសួងសុខាភិបាលក្នុងការការពារឆ្លងរាលនៃជំងឺCOVID-១៩ ។

យុទ្ធនាការនេះ កម្លាំងប៉ុស្តិ៍ធ្វើបានចំនួន១៣ខ្នងផ្ទះ ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ២៩នាក់ និងចែកខិត្តប័ណ្ណ ២៩សន្លឹក ៕

website_news/2020081004.txt · Last modified: 2020/10/08 13:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki