website_news:2020081006

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 07-10-2020

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ ប៉ិច ចិត្ត ភេទប្រុស អាយុ ២៩ឆ្នាំ ភូមិស្រែរៀង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង, ២-ឈ្មោះ មួង ចេក ភេទប្រុស អាយុ ២៣ឆ្នាំ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង, ៣-ឈ្មោះ តោ ទួន ភេទប្រុស អាយុ ២៩ឆ្នាំ ភូមិអូរតាទែក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង, ៤-ឈ្មោះ សំ ភ័ត្ត្រា ភេទប្រុស អាយុ ២៧ឆ្នាំ ភូមិខ្សាច់ពយ ឃុំវត្តកោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាពពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020081006.txt · Last modified: 2020/10/08 13:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki