website_news:2020090402

អភិបាលខេត្តព្រៃវែង ចុះសួរសុខទុក្ខដល់អ្នកដែលនៅដាច់ដោយឡែក នៅស្រុកកំចាយមារ ស្រុកពោធិ៍រៀង និងស្រុកពាមជរ

http://www.freshnewsasia.com/ 2020-04-08

(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បាននិងកំពុងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការចុះសួរសុខទុក្ខដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងតែនៅដាច់ដោយឡែក វរយៈពេល ១៤ ថ្ងៃ ដែលគាត់បានវិលត្រឡប់មកពីក្រៅប្រទេស មានដូចជាប្រទេសថៃជាដើម។ លោកអភិបាលខេត្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅដាច់ដោយឡែកនេះ ត្រូវអត់ធ្មត់ និងកុំគិតថា មានការរើសអើងអ្វីឲ្យសោះ ទាំងនេះគឺជាការគិតគូររបស់អាជ្ញាធរ ខេត្ត ស្រុក ក្នុងការទប់ស្កាត់មិនឲ្យមានរីករាលដាលទៅអ្នកដ៏ទៃ។ លោកក៏បានបន្តទៀតថា ចំពោះដាក់ឲ្យនៅដាច់ដោយឡែកនេះគឺមិនមែនចោទថា បងប្អូនមានផ្ទុកនៅជំងឺ Covid19 នេះទេ គឺសូមឲ្យបងប្អូននៅដាចដោយឡែកសិន ដើម្បីឲ្យគ្រួពេទ្យពិនិត្យ តាមដានរយៈពេល១៤ សិន។ ក្នុងនោះលោកសូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលកំពុងនៅដាចដោយឡែកនេះ ត្រូវធ្វើអនាម័យខ្លួនប្រាណឲ្យបានជាប្រចាំ ប្រសិនបើមានអាការៈ ដូចជាក្អក ពិបាកដកដង្ហើម ឬបញ្ហាផ្សេងទៀត ត្រូវរាយការណ៍ដល់ក្រុមការងារ ឬក្រុមគ្រួពេទ្យប្រចាំការនៅទីនោះ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។

ក្នុងការចុះសួរសុខទុកនោះផងដែរ នៅស្រុកកំចាយមារ មានប្រជាពលរដ្ឋ ស្នាក់នៅដាចដោយឡែក ចំនួន ៣២នាក់ និងនៅស្រុកពោធិ៍រៀង ចំនួន២២នាក់ និងនៅស្រុកពាមជរចំនួន ១៧នាក់

ក្នុងការចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនដែលកំពុងដែលកំពង់នៅដាច់ដោយឡែកនោះផងដែរ លោកមកបានឧបត្ថម្ភសម្ភារដល់ស្រុក សម្រាប់ប្រើប្រាស់ និងប្រតិបត្តិការងាររួមមាន៖

*ទឹកអាល់កុល ១០L *ម៉ាស់ ៥ ប្រអប់ ស្មើនឹង២៥០បន្ទះ *សាប៊ូ ៣០ដុំ *ទឹកសុទ្ធ ២០ កេស *មីយើង ៣ កេស

*អង្ករ ២៥០ គីឡូក្រាម *ថវិកាចំនួន៥០០ដុល្លារ ឧបត្ថមដល់គណៈកម្មការប្រឆាំងជម្ងឺកូវីដ-១៩ ស្រុកពោធិ៍រៀង។

ចំពោះអ្នកនៅដាចដោយឡែកក្នុងម្នាក់ៗ ទទូលបានថវិកា ៥ម៉ឺនរៀល និងគ្រួពេទ្យប្រចាំការ ជំទប់ និងមេប៉ុស្តិ៍ ១ក្រុមៗ ទទូលបានថវិកា ចំនួន ២០ម៉ឺនរៀលនោះផងដែ៕

website_news/2020090402.txt · Last modified: 2020/04/09 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki