website_news:2020090405

ពលរដ្ឋខ្មែរ ចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិប មានចំនួន ១៧នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration-GDI 08-04-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅតែបន្តបិទច្រក មិនអនុញ្ញាតឲ្យអ្នកដំណើរ មធ្យោបាយ និងទំនិញ ចូល-ចេញ ឆ្លងកាត់ច្រកទ្វារនេះបានឡើយ។ ដោយឡែកមានពលរដ្ឋខ្មែរ ចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិប មានចំនួន ១៧នាក់ ស្រី ០៧នាក់ ក្មេងចំនួន ០៣នាក់ បន្ទាប់មកក្រុមចត្តាឡីស័ក វាស់កំដៅពុំមានសញ្ញា អ្វីគួរឲ្យកត់សំគាល់ ព្រមទាំងបានធ្វើការអប់រំ ណែនាំដល់ពួកគាត់ ពីវិធីបង្ការ ទប់ស្កាត់ ក្នុងការចម្លងមេរោគកូវីដ១៩ រួចក៏ឲ្យប្រជាពលរដ្ឋទាំងនោះ វិលទ្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕

website_news/2020090405.txt · Last modified: 2020/04/09 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki