website_news:2020090406

ឃាត់ខ្លួនពលករខ្មែរ ០៩នាក់ បំពានសេចក្ដីប្រកាសរបស់រដ្ឋាភិបាលខេត្តស្រះកែវ

https://www.facebook.com/LABOURKHMER/ ពលករ 08-04-2020

យោងតាមរបាយការណ៍ពីខេត្តស្រះកែវប្រទេសថៃ កាលពីថ្ងៃអង្គារទី០៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះបានអោយដឹងថា កម្លាំងសមត្ថកិច្ចចម្រុះថៃ បានធ្វើការរថយន្តឈ្នួលដឹកពលករខ្មែរ ចំនួន ០៩នាក់ និងជនជាតិថៃម្នាក់ មកពីតំបន់មីនបុរី ទីក្រុងបាងកក ប្រទេសថៃ គោលដៅឆ្ពោះដំណើរទៅព្រំដែន ដោយអ្នកបេីកបររថយន្ដបានបំពានសេចក្ដីប្រកាសរបស់រដ្ឋាភិបាលខេត្តស្រះកែវ បានចេញសេចក្ដីប្រកាសហាម ចល័តពលករបរទេសចូលមកក្នុងទឹកដីខេត្តស្រះកែវ តាមមធ្យោបាយធ្វើដំណើរផ្សេងៗ។ បច្ចុប្បន្នសមត្ថកិច្ចថៃបាននាំខ្លួនពលករខ្មែរនិងអ្នកបេីបររថយន្តទៅកាន់អធិការដ្ឋានតម្រួតប៉ុស្តិ៍ខ្លងហាត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ UPDATE:08.04.20

website_news/2020090406.txt · Last modified: 2020/04/09 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki