website_news:2020090602

ដោយសារតែខ្វះកម្លាំងពលកម្ម ពលរដ្ឋថៃស្នើរឲ្យរដ្ឋាភិបាលបើកច្រកព្រំដែនកម្ពុជា-ថៃ

https://kbn.news/archives/ June 8, 2020

បរទេស៖ ថ្មីៗនេះម្ចាស់ចំការនៅប្រទេសថៃ ជាច្រើននាក់បានធ្វើលិខិតស្នើរសុំឲ្យរដ្ឋាភិបាលឲ្យបើច្រកព្រំដែនឡើងវិញ ជាពិសេសគឺច្រកព្រំដែនជាប់ជាមួយប្រទេសកម្ពុជា ក្រោមហេតុផលខ្វះកម្លាំងពលកម្មក្នុងការប្រមូលផលដំណាំផ្លែឈើ និងបន្លែសម្រាប់នាំចេញទៅក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។ នៅក្នុងសារលិខិតនោះបានបញ្ជាក់ថា សូមឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញចំពោះបញ្ហាដែលបានចោទដូចខាងលើដូចដែលក្រុមម្ចាស់ចំការបានជួបប្រទះ។ ផលដំណាំស្ទើរតែទាំងអស់នៅពេលដែលវាបានផ្ដល់ទិន្នផលហើយនោះ គឺពិតជាល្អតែបញ្ហារាំងស្ទះដ៏ធំមួយគឺខ្វះកម្លាំងពលកម្មផ្សេងៗសម្រាប់ប្រមូលផលដឹកជញ្ជូនយកទៅលក់នៅក្នុងទីផ្សារ។

យ៉ាងណាមិញ ដោយមួយរយៈក្រោយនេះមើលឃើញថា ការគ្រប់គ្រងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា សង្កេតឃើញថា មានភាពល្អប្រសើរខ្លាំងណាស់ ជាពិសេសគឺនៅតំបន់បន្ទាត់ព្រំដែនតែម្ដងដោយមានការយាមកាមយ៉ាងតឹងរឹងព្រមទាំងមានការត្រួតពិនិត្យច្បាស់លាស់ មានប្រសិទ្ធភាពទៀតផង។ ម៉្យាងវិញប្រទេសជុំវិញប្រទេសថៃ មានការគ្រប់គ្រងបានយ៉ាងល្អ ដោយគ្មានករណីរកឃើញអ្នកជំងឺនៅក្នុងស្រុកឡើយ ដោយប្រទេសទាំងអស់នោះមានការជួយជ្រោមជ្រែងពីអង្គការសហប្រជាតិផ្ទាល់តែម្ដង ដូច្នេះហើយគឺគ្មានអ្វីព្រួយបារម្ភទេ។

ដោយឡែកនៅក្នុងលិខិតបើកចំហរនោះ ក្រុមពួកម្ចាស់ចម្ការបានសរសេររិះគន់រដ្ឋាភិបាលថា ហាងម៉ាស្សាផ្សេងៗអាចបើកបន្តអាជីវកម្មបាន ចុះហេតុអ្វីច្រកព្រំដែន ដែលនៅតាមបន្ទាត់ព្រំដែនមានការការពារខ្ពស់ ខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ និងមានសីតុណ្ហភាពក្ដៅខ្លាំង ព្រមទាំងមានការសំរិតសំរាំងខ្ពស់ ហេតុអ្វីមិនអាចបើកបាន? ៕

website_news/2020090602.txt · Last modified: 2020/06/09 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki