website_news:2020090605

ត្រៀមៗ ថៃបើកឲ្យកម្ពុជាអាចបញ្ជូនពលករដ្ឋទៅធ្វើការនៅប្រទេសខ្លួន ១ម៉ឺននាក់ នៅខែក្រោយ

http://daranews.website/archives/ 08-06-2020

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឲ្យដឹងកាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ កម្ពុជាអាចនឹងបញ្ជូនពលករខ្មែរប្រមាណ១ម៉ឺននាក់ ទៅធ្វើការនៅប្រទេសថៃ នៅដើមខែកក្កដា ឆ្នាំ២០២០ នេះ ដោយសារស្ថានភាពជម្ងឺកូវិដ១៩ មានភាពធូរស្រាលឡើងវិញ។ លោក អន ប៊ុនហាក់ បានបន្តថា តាមដំណឹងថៃ នឹងបើកនៅដើមខែក្រោយ តែរង់ចាំមើលការប្រកាសសិន។ លោកបានបន្ថែមថា យ៉ាងណាក៏ដោយ យើងរង់ចាំមើលការប្រកាសដកបម្រាមដាក់ប្រទេសក្នុងគ្រាអាសន្នជាផ្លូវការពីរាជរដ្ឋាភិបាលថៃ និងមានបើកច្រក ព្រំដែន ជាមួយកម្ពុជាឡើងវិញ និងមានការណែនាំពីក្រសួងការងារថៃ ក៏ដូចជាស្ថានទូតថៃប្រចាំកម្ពុជាជាមុនសិន ទើបយើងអាចបញ្ជូនពលករទៅបាន ព្រោះថា បច្ចុប្បន្ននេះនិយោជកថៃបានទាក់ទងមកថា គេកំពុងខ្វះកម្លាំងពល កម្មច្រើន។

ជាមួយគ្នានេះដែរ លោកបានស្នើឲ្យនិយោជកនៃធ្វើការទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់ខ្លួន ដើម្បីឲ្យដឹង ថានៅពេលបើកច្រកនៅដើមខែកក្កដានេះអាចបញ្ជូនពលករខ្មែរទៅបានឬយ៉ាងណា ព្រោះយើងបានត្រៀមឯកសារ ពាក់ព័ន្ធរួចរាល់អស់ហើយ ទាំងទិដ្ឋាការ និងប័ណ្ណធានារ៉ាប់រងសុខភាពសម្រាប់បញ្ជូនពលករទៅធ្វើការនៅថៃ។ លោកបានឲ្យដឹងទៀតថា ក្រៅពីនេះសមាគមបានស្នើឲ្យទីប្រឹក្សាការងារប្រចាំស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃជួយ ទំនាក់ទំងជាមួយក្រសួងការងាររបស់ថៃ ដើម្បីដឹងពីអ្វីជាផែនការ និងគោលនយោបាយរបស់ប្រទេសងាយស្រួល សមាគមត្រៀមខ្លួន និងឆ្លើយតបឲ្យបានទាន់ពេលវេលា។ លោកបានបញ្ជាក់ថា តាមផែនការនៅឆ្នាំ២០២០ នេះកម្ពុជាគ្រោងនឹងបញ្ជូនពលករទៅធ្វើការនៅក្រៅ ប្រទេសប្រមាណ ២០ម៉ឺននាក់ ក្នុងនោះរួមមានប្រទេសថៃ ជប៉ុន សឹង្ហបុរី ហុងកុង និងម៉ាឡេស៊ី ប៉ុន្តែរហូតមកដល់ ពេលនេះបញ្ជូនបានត្រឹមតែ ៥ម៉ឺននាក់ប៉ុណ្ណោះ ដោយសារប្រទេសទាំងនោះមានបញ្ហាជម្ងឺកូវិដ១៩។

សូមរំលឹកថា បច្ចុប្បន្ននេះកម្ពុជាមានពលករកំពុងធ្វើការនៅក្រៅប្រទេសប្រមាណ១លាន ២សែននាក់ ក្នុង នោះប្រទេសថៃមានច្រើនជាងគេ គឺមានរហូត ១លាននាក់ ដោយបានផ្ញើថវិកាមកក្រុមគ្រួសារប្រមាណជា២ពាន់ លានដុល្លា អាមេរិក ក្នុងមួយឆ្នាំៗ ដែលបានជួយលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ ឡើងថែមទៀត។

website_news/2020090605.txt · Last modified: 2020/06/09 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki