website_news:2020090701

ពលករខ្មែរបន្តជ្រៀតចូលទៅប្រទេសថៃដោយបង់លុយឱ្យមេខ្យល់នាំផ្លូវ

https://www.rasmeinews.com/ July 8, 2020, 7:56 PM

ដោយ៖ ប.ជ័យ/បន្ទាយមានជ័យ៖ ពលករខ្មែរបន្តជ្រៀតចូលទៅប្រទេសថៃដោយបង់លុយឱ្យមេខ្យល់នាំផ្លូវក្នុងម្នាក់ៗពី២.៥០០ទៅ៣.០០០បាតប្រាក់ថៃ។ ប្រភពព័ត័មានពីកងកម្លាំងកម្ពុជានិងថៃនៅព្រំដែនបានឱ្យដឹងថា៖ពលករខ្មែរ២៩នាក់ត្រូវបានសមត្ថកិច្ចចម្រុះថៃឃាត់ខ្លួន។ ក្នុងភូមិ/ឃុំនិងស្រុកតាប្រាយ៉ាក្រោយពីឆ្លងព្រំដែនចេញពីកម្ពុជាកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី៧ កក្កដាកន្លងមក។ ពលករទាំង២៩នាក់/ មានស្រី ១២នាក់នោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ពលករទាំងនេះក៏មិនព្រមបានប្រាប់សមត្ថកិច្ចថៃថាពួកគេចេញពីចំណុចណាឆ្លងកាត់ពីកម្ពុជានៅក្នុងភូមិសាស្ត្រណាទេ។ តែប្រាប់ថា ការឆ្លងព្រំដែន គឺតាមរយៈមេខ្យល់នាំទៅឱ្យឡើងជិះរថយន្ត ក្នុងទឹកដីថៃ ប្រុងទៅរកការងារធ្វើ និងចំណាយប្រាក់ឱ្យមេខ្យល់ ម្នាក់ ៣. ០០០ បាតប្រាក់ថៃ ។

សូមរំលឹកថាកាលពីក្នុងខែមិថុនាឆ្នាំ២០២០សមត្ថកិច្ចថៃបានចាប់ឡានដឹកដំឡូងមីដែលបានបង្កប់ខាងក្នុងនូវពលករខ្មែរលួចឆ្លងដែនខុសច្បាប់។ ទាក់ទិនពលករខ្មែរនៅប្រទេសថៃ កាលពីរំលងអាធ្រាត្រនាចុងខែមិថុនាដែរពលករខ្មែរធ្វើការខេត្តរ៉ាក់យ៉ងប្រទេសថៃ បានបើកលុយថ្លៃឈ្នួលរួចបាននាំគ្នាផឹកស៊ីក៏កើតមានការឈ្លោះគ្នារវាងពលករខ្មែរគ្នាឯង។ ពលករថៃហើយបានយកកាំភ្លើងបាញ់ពលករខ្មែរស្លាប់ម្នាក់និងជនជាតិថៃស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់៕S/

website_news/2020090701.txt · Last modified: 2020/07/09 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki