website_news:2020090702

អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកអំណោយទៅចែកជូនគ្រួសារងាយរងគ្រោះ និងជនចាស់ជរា ចំនួន ០៥គ្រួសារ ក្នុងស្រុករលាប្អៀរ

https://grandnewsasia.com/ 08-07-2020

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ.) ខេត្តកំពង់ឆ្នាំង លោកស្រី ឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរងនគរបាលខេត្ត និងសហការី បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនជួបការលំបាក មិនបានចេញធ្វើចំណាកស្រុកក្រៅប្រទេស និងបងប្អូនដែលចេញទៅធ្វើការក្រៅបន្សល់ទុកម្តាយឪពុកចាស់ជរានៅចាំផ្ទះ សរុបចំនួន ០៥គ្រួសារ។ ក្នុងឱកាសនោះដែរ លោកស្រីអភិបាលរងខេត្ត ក៏បាននាំយកអំណោយរបស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធាន គ.ខ.ប.ជ. ខេត្ត ជូនគ្រួសារងាយរងគ្រោះ ចំនួន ០៥គ្រួសារ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន៖

១. ស្ថិតក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួន ០២គ្រួសារ៖

-លោកស្រី រស់ ម៉ិច ទទួលបាន អង្ករចំនួន ២០គីឡូក្រាម ឃីត ១កញ្ចប់ និងថវិកាចំនួន ៥០.០០០រៀល។

-លោកស្រី យឺន ទទួលបាន អង្ករចំនួន ២០គីឡូក្រាម ឃីត១ កញ្ចប់ និងថវិកាចំនួន ៥០.០០០រៀល។

២.ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ចំនួន ០៣គ្រួសារ៖

-លោកស្រី ជឹម សឹង ពិការដើរមិនរួចទទួលបាន អង្ករចំនួន ២០គីឡូក្រាម ឃីត ១កញ្ចប់ និងថវិកាចំនួន ៥០.០០០រៀល។

-លោក ជឹម យឿន ពិការដើរមិនរួចទទួលបាន អង្ករចំនួន ២០គីឡូក្រាម ឃីត ១កញ្ចប់ និងថវិកាចំនួន ៥០.០០០រៀល។

-លោក ចាន់ សុផា ជាចាស់ជរា និងមានជំងឺប្រចាំកាយ ទទួលបាន អង្ករចំនួន ២០គីឡូក្រាម ឃីត ១កញ្ចប់ និងថវិកាចំនួន ៥០.០០០រៀល៕

website_news/2020090702.txt · Last modified: 2020/07/09 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki