website_news:2020090705

ពលករខ្មែរចំនួន ០៤នាក់ ឆ្លងដែនខុសច្បាប់ចូលប្រទេស តាមស្លាបស្តាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

https://www.facebook.com/GDIOfficial 0៨-07-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានចុះល្បាតក្នុងភូមិសាស្រ្ត ស្លាបស្តាំ ពិនិត្យឃើញពលករខ្មែរ ឆ្លងដែនខុសច្បាប់ ចូលប្រទេសចំនួន ០៤នាក់ និងជនជាតិថៃដែលចាកចេញមានចំនួន ០៤នាក់ ដោយមានលិខិតបញ្ជាក់ពីស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលិខិតបញ្ជាក់សុខភាព។ ចំពោះពលករខ្មែរទាំង ៤នាក់នេះ មានទីលំនៅបច្ចុប្បន្នភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង និងត្រូវបានធ្វើការសាកសួរ អប់រំណែនាំ រួចប្រគល់ជូនមន្ត្រីចត្តាឡីស័កមាត់ច្រក ដើម្បីអនុវត្តនីតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាល។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រក មិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវិដ-១៩៕

website_news/2020090705.txt · Last modified: 2020/07/09 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki