website_news:2020090901

ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ចុះពិនិត្យទីតាំងសាងសង់ និងជួសជុលអគារមណ្ឌលទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរំលោភបំពានផ្លូវភេទ

http://kampucheathmey.com/ 8/9/2020 6:10 Pm

កណ្តាល ៖ ក្រោយពីមានការគិតគូររបស់រាជរដ្ឋាភិបាល និងសាមីក្រសួង ព្រមទាំងអង្គការសប្បុរសធម៌នានារួចមកលោកញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានដឹងនាំក្រុមការងារចុះពិនិត្យទីតាំងសម្រាប់សាងសង់ និងជួសជុលអគារមណ្ឌលទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរំលោភបំពានផ្លូវភេទឲ្យស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលវែង ដែលមានទីតាំងស្ថិតនៅឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនាថ្ងៃទី ០៨ កញ្ញា ឆ្នាំ២០២០។

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោកញ៉ឹក វណ្ណារ៉ារដ្ឋលេខាធិការបានថ្លែងនូវការអរគុណ និងគាំទ្រសកម្មភាពមនុស្សធម៌របស់អង្គការនានាពិសេសសាមីក្រសួង និងរាជរដ្ឋាភិបាលដែលតែងតែជួយទំនប់បម្រុងដល់កុមារនៅកម្ពុជា ពិសេសនៅខេត្តកណ្តាល។ ក្នុងនាមក្រសួងសង្គមកិច្ចលោក ញ៉ឹក វណ្ណារ៉ា បានថ្លែងថា ប្រាកដណាស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរខ្ពស់ដល់ពលរដ្ឋក្រីក្រជនពិការ កុមារ ដោយមិនឲ្យពួកគេនៅឯកោនោះឡើយ គឺរាជរដ្ឋាភិបាលក៏ដូចថ្នាក់ដឹកនាំក្រសួងបានសម្របសម្រួលឲ្យជនពិការភាព ជនក្រីក្រ និងកុមារទទួលបានការគាំទ្រនានាសំដៅដល់ការលើកកម្ពស់ជីវភាពរបស់ជនពិការភាព ជនក្រីក្រ កុមារតែម្ដងដែលពួកគេត្រូវជំនួយចាំបាច់បំផុត។ នេះជាការគិតគូរខ្ពស់របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុក្ខដាក់ និងព្រួយបារម្ភបំផុតពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងកុមារនៅទូទាំងប្រទេសជាធំពិសេសបងប្អូនពលរដ្ឋទីទាល់ក្រ និងជនងាយរងគ្រោះតែម្តងដែលជួបផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ ១៩ ដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី២៦ សីហា ឆ្នាំ២០២០ កន្លងទៅនេះលោកញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានទទួលជួបពិភាក្សាការងារជាមួយអង្គការ Samaritan នៅទីស្តីការក្រសួង។ ខ្លឹមសារសំខាន់ក្នុងជួបពិភាក្សាការងារជាមួយអង្គការ Samaritan នោះគឺសិក្សាលើលទ្ធភាពសាងសង់ឬជួសជុលអគារមណ្ឌល សម្រាប់ទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរំលោភបំពានផ្លូវភេទឲ្យស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលវែង ដែលមានទីតាំងស្ថិតនៅឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។លោករដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអរគុណចំពោះសប្បុរសជននានាក៏ដូចអង្គការអង្គការ Samaritan ដែលតែងតែចូលរួមជាមួយក្រសួងសង្គមកិច្ចនិងរាជរដ្ឋាភិបាលក្នុងការផ្តល់អំណោយដល់កុមារជារៀងរហូត ក៏ដូចការគិតគូរសុខទុក្ខកុមារគ្រប់ពេលវេលាទើបមកដល់ថ្ងៃនេះ លោកក៏បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង ដើម្បីសាងសង់អាគារទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរំលោភបំពានផ្លូវភេទ៕ វិមាន

website_news/2020090901.txt · Last modified: 2020/09/09 13:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki