website_news:2020091201

ឯកឧត្ដម អ៊ុនចាន់ដា ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវចាត់វិធានការឲ្យបានតឹងរឹងដើម្បីបញ្ឈប់អំពើអំពើហឹង្សាលើស្ត្រីនិងក្មេងស្រី!

https://www.pdikampongcham.info/ ៧ ខែធ្នូ ២០២០ អត្ថបទ៖ ធឹម សារ៉ន

នាព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២០ ឯកឧត្ដម អ៊ុនចាន់ដា អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងក្រោមប្រធាន “រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី” ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អភិបាលរងខេត្ត លោកលោកស្រី មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅបរិវេនសាលាខេត្តកំពង់ចាម ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង បង្កើនការចូលរួម ទប់ស្កាត់ និងងលុបបំបាត់នូវរាល់ទម្រង់ នៃការរើសអើងលើស្ត្រី និងកុមារ ។ក្នុងកម្មវិធីនេះមានការកំណត់ការបំពាក់បូរពណ៌ស ដែលជាសញ្ញានៃការសន្យា ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី ។

ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថាយើងទាំងអស់គ្នាត្រូវចូលរួមលើកតម្លៃស្ត្រីនិងការការពារនូវសិទ្ធកុមារដែលធានាថាមិនអោយមានការរំលោភបំពានឬការកេងប្រវ័ញទៅលើស្ត្រី និងកុមារទាំងអស់។ដូច្នេះអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមធ្វើយ៉ាងទប់ស្កាត់រាល់សកម្មភាពបទល្មើសទាំងឡាយអោយមានប្រសិទ្ធភាពដែលជាសកម្មភាពរំលោភបំពានទៅលើស្ត្រីនិងកុមារ។ ជាចុងបញ្ចប់ ឯកឧត្ដម បានផ្ដាំផ្ញើ ធ្វើយ៉ាងណា រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី និងសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវចាត់វិធានការឲ្យបានតឹងរឹងដើម្បីបញ្ឈប់អំពើអំពើហឹង្សាលើស្ត្រីកុមារ៕

website_news/2020091201.txt · Last modified: 2020/12/09 11:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki