website_news:2020100101

(គ.ខ.ប.ជ) ខេត្តសៀមរាប និងអង្គការ (IJM) ជួបសំណេះសំណាលជាមួយអតីតពលករ និងក្រុមគ្រួសាររបស់ពលករដែលកំពុងចំណាកស្រុកនៅក្រៅប្រទេស

https://www.facebook.com/deputygovernoryousophear/ January 8 at 10:30 PM •

ខេត្តសៀមរាប ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានសម្របសម្រួលជូនអង្គការបេសកកម្មយុត្តិធម៌ និងអន្តរជាតិ (IJM) ដោយមានកិច្ចសហការពីរដ្ឋបាលស្រុកក្រឡាញ់ ឃុំសែនសុខ ឃុំចន្លាសដៃ និងឃុំដូនពែង ស្រុកអង្គរជុំ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតីតពលករ និងក្រុមគ្រួសាររបស់ពលករដែលកំពុងចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស បានចំនួន០៣ឃុំ ក្នុងនោះ នៅស្រុកក្រឡាញ់បានចំនួន០២ឃុំ រួមមាន ឃុំសែនសុខ (ភូមិច្រនៀង ភូមិគោកភ្ងាស និងភូមិគោកយាង) ដែលមានចំនួនចូលរួមសរុប ៣៥នាក់ ឃុំចន្លាសដៃ (ភូមិព្រះលាន និងភូមិចន្លាសដៃ) ដែលមានចំនួនចូលរួម ៣២នាក់ និងនៅភូមិខ្ចាស់ ឃុំដូនពេង ស្រុកអង្គរជុំ ដែលមានចំនួនចូលរួម១២នាក់ ស្រី១១នាក់ សរុបរួម ៧៩នាក់។ កិច្ចជំនួបនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោកស្រី អភិបាលរងស្រុកក្រឡាញ់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំសែនសុខ ឃុំ ចន្លាសដៃ ស្រុកក្រឡាញ់ និងឃុំដូនពេង ស្រុកអង្គរជុំផង។ ការចុះប្រមូលព័ត៌មាន ពីប្រជាពលរដ្ឋដែលធ្លាប់បានធ្វើការចំណាកស្រុក និងក្រុមគ្រួសារពលករដែលធ្លាប់បាន និងកំពុងចំណាកស្រុកនៅក្រៅប្រទេសនេះ ដើម្បីធ្វើការសិក្សាស្វែងយល់លើបញ្ហាបន្ថែមអំពីករណីជួញដូរកំលាំងពលកម្មលើពលករកម្ពុជា នៅក្នុងប្រទេសគោលដៅ ពិសេសប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដើម្បីកំណត់អំពីតម្រូវការរបស់ជនរងគ្រោះដោយអំពីជួញដូរកម្លាំងពលកម្មទាក់ទងនឹងផ្នែកច្បាប់ និងផ្នែកសង្គមកិច្ច។

website_news/2020100101.txt · Last modified: 2020/01/10 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki