website_news:2020100209

តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយ (LPN) និងក្រុមហ៊ុន CPRAM Co.,Ltd បង្កើតវេទិកាអប់រំផ្តល់ចំណេះដឹងដល់ពលករកំពុងបម្រើការងារនៅប្រទេសថៃ

https://www.facebook.com/Royal-Embassy-of-Cambodia-in-Bangkok 8 February 2020

ថ្ងៃសៅរ៍ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយ មូលនិធិលើកកំពស់សិទ្ធិនិងគុណភាពជីវិតពលករ(LPN) និងក្រុមហ៊ុន CPRAM Co.,Ltd ខេត្តប៉ាធុមថានី បង្កើតវេទិកាអប់រំផ្តល់ចំណេះដឹងដល់បងប្អូនពលករដែលកំពុងបម្រើការងារនៅទីនោះ ឱ្យបានយល់ដឹង អំពីច្បាប់ការងារនៅក្នុងប្រទេសថៃ សិទ្ធិនិងអត្ថប្រយោជន៍ដែលបងប្អូនពលករអាចទទួលបាន បម្រាមទោសបញ្ញាត្តិ និងការស្នើសុំជំនួយពីភ្នាក់ងារពាក់ព័ន្ធ ក្នុងករណីបងប្អូនពលករជួបប្រទះបញ្ហាផ្សេងៗក្នុងការស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។ ក្រុមហ៊ុន CPRAM Co.,Ltd មានពលករបរទេស៣សញ្ជាតិប្រមាណ៦,០០០នាក់ ក្នុងនោះមានពលករខ្មែរប្រមាណជាង១,០០០នាក់បម្រើការងារនៅទីនោះផងដែរ។

website_news/2020100209.txt · Last modified: 2020/02/10 16:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki