website_news:2020100401

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដឹកនាំកម្លាំងកងទ័ព បញ្ជូនរថយន្តដុងហ្វឹង ចំនួន៥០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ

https://dap-news.com/national/ ByVNT108 Posted on April 10, 2020

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងកងទ័ព បញ្ជូនរថយន្តដុងហ្វឹងចំនួន៥០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ហើយត្រូវដាក់ ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ បេសកកម្មនេះ ធ្វើឡើងដោយគោរព តាមប្រសាសន៍បញ្ជាណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានចេញបញ្ជាណែនាំ ដល់ក្រសួងសុខាភិបាល ត្រូវរៀបចំក្នុងការដោះស្រាយ ជូនបងប្អូនពលករខ្មែរ ដែលបាន វិលត្រឡប់មកពីប្រទេសថៃ ដែលត្រូវដាក់ ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ ចំពោះមធ្យោបាយដឹកជញ្ជូន គឺត្រូវប្រើប្រាស់រថយន្តកងទ័ព មកពីកងពលលេខ៩០ និងកងពលតូចដឹកជញ្ជូនលេច៩៩៕

website_news/2020100401.txt · Last modified: 2020/04/10 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki