website_news:2020100404

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុស ច្បាប់ ពីសមត្ថកិច្ចថៃ ចំនួន ០៤នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration - GDI 09-04-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង១៧ និង ៤០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បានទទួលពលករខ្មែរឆ្លងដែនខុស ច្បាប់ ពីសមត្ថកិច្ចថៃ ចំនួន ០៤នាក់។ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់ ស្រី ០៣នាក់ មាន ១. ឈ្មោះ បាត លី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ បច្ចុប្បន្នស្ថិតក្នុងភូមិ៤ ឃុំដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង, ២. ឈ្មោះ ញ៉េន សុខលា ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិបែកក្អម ឃុំគោកគង ស្រុកកញ្ច្រៀច ខេត្តព្រៃវែង, ៣. ឈ្មោះ ហ៊ាន សុខា ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និង៤. ឈ្មោះ អ៊ឹម ស្រីភា ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ភូមិ១ ឃុំស្មាច់មានជ័យ ខេត្តកោះកុង។ ក្នុងនេះក៏មានការចូលរួមពី មន្ត្រីចត្តាឡីស័កត្រួតពិនិត្យសុខភាពផងដែរ បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2020100404.txt · Last modified: 2020/04/10 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki