website_news:2020100407

ឃាត់ខ្លួនពលករខ្មែរ ០៧នាក់និងថៃម្នាក់ ពីបទបំពានសេចក្ដីប្រកាសរដ្ឋបាលខេត្តស្រះកែវ

https://www.facebook.com/LABOURKHMER/ ពលករ 10-04-2020

យោងតាមរបាយការណ៍ពីខេត្តស្រះកែវកាលពីថ្ងៃព្រហស្បតិ៍្ត ទី០៩ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះបានអោយដឹងថាកម្លាំងសមត្ថកិច្ចទាហានថៃបានឃាត់រថយន្តឯកជនមួយគ្រឿងដែលដឹកពលករខ្មែរចំនួន០៧នាក់ មកពីខេត្តសាមុតសាខន គោលដៅទៅច្រកព្រំដែន ប៉ុន្តែត្រូវបានសមត្ថកិច្ចប្រចាំកុងត្រូលធ្វើត្រួតពិនិត្យរកឃើញពលករខ្មែរចំនួន ០៧នាក់ នៅក្នុងរថយន្តខាងលើ ។ តាមការបញ្ជាក់របស់សមត្ថកិច្ចថៃម្ចាស់រថយន្តខាងលើនិងពលករទាំងអស់បានបំពានសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តស្រះកែវ ត្រូវមានទោសជាប់ពន្ធនាគារមិនល្មើសពី ០១ឆ្នាំ និងផាកពិន័យជាទឹកប្រាក់មិនលើសពី ១សែនបាត ។ UPDATED:10.04.20

website_news/2020100407.txt · Last modified: 2020/04/10 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki