website_news:2020100408

អភិបាលខេត្តសុរិន្ទ ចេញសេចក្ដីប្រកាសហាមមិនអនុញ្ញាតអោយរថយន្តសារធារណ រថយន្តឯកជននិងមធ្យោបាយធ្វើដំណើរផ្សេងៗ ដឹកជញ្ជូនពលករបរទេសធ្វើដំណើរឆ្លងកាត់ខេត្តសុរិន្ទ

https://www.facebook.com/ Prak Pheaktra 10-04-2020

ថ្ងៃនេះខ្ញុំមានដំណឹងមកជំរាបជូនបងប្អូនពលករខ្មែរក្នុងប្រទេសថៃទាំងអស់ដែលមានបំណងធ្វើដំណើរវិលត្រឡប់ទៅផ្ទះតាមច្រកព្រំដែនអូស្មាច់ អោយដឹងថានៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០នេះ អភិបាលខេត្តសុរិន្ទ បានចេញសេចក្ដីប្រកាសហាមឃាត់មិនអនុញ្ញាតអោយរថយន្តសារធារណ រថយន្តឯកជននិងមធ្យោបាយធ្វើដំណើរផ្សេងៗ ដឹកជញ្ជូនពលករបរទេសធ្វើដំណើរឆ្លងកាត់ខេត្តសុរិន្ទជាដាច់ខាត ។ ក្នុងករណីល្មើសច្បាប់៖

-ត្រូវមានទោសជាប់ពន្ធនាគារមិនលើសពី ១ ឆ្នាំ

-ផាកពិន័យជាទឹកប្រាក់មិនលើស ១០ ម៉ឺនបាត

*ដូច្នេះសូមបងប្អូនពលករខ្មែរក្នុងប្រទេសថៃទាំងអស់មេត្តាជ្រាបជាដំណឹង

10.04.20 ភក្ត្រា ពលករខ្មែរ

website_news/2020100408.txt · Last modified: 2020/04/10 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki