website_news:2020100602

ពលរដ្ឋខ្មែរចំនួន ០២នាក់ វិលត្រឡប់មកពីប្រទេសថៃ តាមច្រករបៀង (ស្លាបស្តាំ) ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី

https://www.facebook.com/GDIOfficial 09-06-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នាវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ មានពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃ តាមច្រករបៀង (ស្លាបស្តាំ) របស់ប៉ុស្តិ៍ចំនួន ០២នាក់។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការណែនាំ និងពិនិត្យកំដៅជូនពួកគាត់ និងបានសហការប្រគល់បុគ្គលទាំង ០២នាក់ខាងលើ ជូនទៅមន្ត្រីចត្តាឡីស័ក ដើម្បីអនុវត្តតាមជំនាញបន្ត។ ដោយឡែកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខាងភាគីថៃបានបើកច្រកទ្វារព្រំដែន អនុញ្ញាតឲ្យនាំចូល-ចេញទំនិញ ដែលបានកំណត់ ពីវេលាម៉ោង ០៦និង០០នាទីព្រឹក និងបានបិទវិញនៅវេលាម៉ោង ១២និង០០នាទីរសៀល៕

website_news/2020100602.txt · Last modified: 2020/06/10 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki