website_news:2020100604

ក្រុមការងារទំនាក់ទំនង កម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ បានចូលជួបក្រុមការងារទំនាក់ទំនង ថៃ-កម្ពុជា ដើម្បីទទួលយកប្រជាពលរដ្ឋខ្មែរ ចំនួន០៣នាក់

https://www.facebook.com/GDIOfficial 09-06-2020

ក្រុមការងារទំនាក់ទំនង កម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ បានចូលជួបក្រុមការងារទំនាក់ទំនង ថៃ-កម្ពុជា ដើម្បីទទួលយកប្រជាពលរដ្ឋខ្មែរ ចំនួន០៣នាក់ ដែលត្រូវបានទាហានឈុតខ្មៅថៃចាប់ខ្លួន កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ពីបទលួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ។ ក្រុមការងារប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ កាលពីវេលាម៉ោង ១៧និង១៩នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង ០៣នាក់ មាន ១.ឈ្មោះ ឃុន សៀវ ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ, ២.ឈ្មោះ ហម ស្រីណាត ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ និង៣.ឈ្មោះ តួ ឌៀវ ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលប្រជាពលរដ្ឋខ្មែរទាំង ០៣នាក់នេះ មានគោលបំណងចូលទៅលក់ឥវ៉ាន់ នៅផ្សារព្រំដែន ឆងចម-អូរស្មាច់។ បន្ទាប់ពីបានធ្វើការអប់រំណែនាំរួចមក កងកម្លាំងនគរបាលប្រចាំច្រក បានប្រគល់ឲ្យទៅផ្នែកសុខាភិបាល ប្រចាំនៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ ដើម្បីធ្វើការត្រួតពិនិត្យបន្ត៕

website_news/2020100604.txt · Last modified: 2020/06/10 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki