website_news:2020100702

នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប បានសហការជាមួយអង្គការនWe World /GVC បានរៀបចំកម្មវិធី ផ្តល់ជូនស្បៀងដល់គ្រួសារពលរដ្ឋចំណាកស្រុកក្រីក្រ ចំនួន៤៥គ្រួសារ នៅឃុំរើល ស្រុកពួក ខេត្តសៀមរាប

https://www.facebook.com/deputygovernoryousophear/ 09-07-2020

កម្មវិធីនេះ ដឹកនាំដោយលោក អ៊ឹម ចំរើន អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធានក្រុមការងារកិច្ចការទេសន្តរប្រវសន៍និងជាតំណាង លោកជំទាវ យូ សុភា អភិបាលរងខេត្ត និងប្រធានលេខាធិការដ្ឋាន គ ខ ប ជ និងមានការអញ្ជើញចូលរួមពីលោកស្រី ឆែម សុធា អភិបាលរងស្រុកពូក លោកប្រធានក្រុមប្រឹក្សាឃុំរើល ស្រុកពួក បានចុះជួបសំណេះសំណាល និងចែកស្បៀងជូនប្រជាពលរដ្ឋគ្រួសារពលករក្រីក្រ នៅឃុំរើល ចំនួន៤៥គ្រួសារ ដែលរៀបចំដោយអង្គការ វីវើល/ជីវីស៊ី ដែលរៀបចំឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ថ្លែងនៅក្នុងកម្មវិធីខាងលើ ក្រុមការងារលេខាធិការដ្ឋាន បានធ្វើការផ្សព្វផ្សាយ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋខាងលើ ឲ្យចូលរួមសហការជាមួយរដ្ឋាភិបាលកម្ពុជា លើការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយបងប្អូនត្រូវតែធ្វើចាត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីបងប្អូនត្រឡប់ពីក្រៅប្រទេស, ត្រូវរក្សាគម្លាត ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល, បងប្អូនត្រូវផ្អាកការធ្វើចំណាកស្រុកទៅក្រៅប្រទេសមួយរយៈសិន ពិសេសត្រូវបញ្ឈប់ការធ្វើចំណាកស្រុកខុសច្បាប់តាមរយៈមេខ្យល់ ដោយប្រថុយប្រថាន ដែលជាហានិភ័យនាំមកនូវគ្រោះថ្នាក់ជាយថាហេតុណាមួយដល់បងប្អូន។ បន្ថែមពីនោះក្រុមការងារបានលើកទឹកចិត្ត ដល់ពលរដ្ឋទាំងអស់ថា ដោយស្ថានភាពនៃការរីករាលនៃជំងឺកូវិដ១៩ កំពុងតែកើតឡើងនៅលើពិភពលោក ដូចនេះសូមឲ្យបងប្អូន រស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនឹងការដាំដុះសម្រាប់បរិភោគ និងសម្រាប់លក់ដូរផង។ ក្រុមការងារបានថ្លែងអំណរគុណដល់ អាជ្ញាធរឃុំ ស្រុក សមត្ថកិច្ច និងអង្គការវីវើលជីវិស៊ី ដែលបានខិតខំ និងយកចិត្តទុកដាក់ខ្ពស់លើការងារមនុស្សធម៌ ពិសេសការងារទប់ស្កាត់ការីករាលដាលនៃជំងឺកូវិដ១៩នៅកម្ពុជា។

នៅក្នុងកម្មវិធីនេះផងដែរ អង្គការវីវើល ជីវីស៊ី បាននាំមកនូវស្បៀងជូនពលរដ្ឋទាំង៤៥គ្រួសារ ដោយមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រីមួយយូរ ប្រេងឆាមួយដប និងថវិកាចំនួន ប្រាំបីពាន់រៀលសម្រាប់ ជាមធ្យោបាយធ្វើដំណើរផងដែរ។

website_news/2020100702.txt · Last modified: 2020/07/10 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki