website_news:2020100704

ទាហានថៃឃាត់ពលករខ្មែរ៥៩នាក់ដែលច្រៀតចូលតាមច្រករបៀងនៅស្រុកតាប្រាយ៉ា

https://www.rasmeinews.com/ July 9, 2020, 6:23 PM

ដោយ៖ប.ជ័យ/ស្រះកែវថៃ៖តម្រួតទាហានថៃបានឃាត់ខ្លួនពលករខ្មែរ៥៩នាក់ដែលច្រៀតចូលថៃតាមច្រករបៀងនៅស្រុកតាប្រាយ៉ាទល់មុខស្រុកថ្មពួក។ ប្រភពព័ត៌មានបានឱ្យកាសែតរស្មីកម្ពុជាដឹងកាលពីព្រឹកថ្ងៃទី៩ ខែកក្កដានេះថា៖ ពលករខ្មែរទាំងនោះជួបការលំបាកជីវភាពគ្មានការងារធ្វើក្នុងអំឡុងមាតុភូមិនិវត្តន៍ហើយស្នាក់នៅផ្ទះនាប្រទេសកម្ពុជាអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ ហេតុនេះដើម្បីរស់និងអាចដោះស្រាយជីវភាពគឺមានតែឆ្លងដែនទៅធ្វើការនៅតំបន់មួយក្នុងប្រទេសថៃ ដែលម្ចាស់ការងារត្រូវការកម្លាំងពលកម្មជាខ្លាំង។ហេតុនេះពួកគាត់ត្រូវបង់លុយឱ្យអ្នកជូនផ្លូវគឺឆ្លងព្រំដែនត្រូវបង់លុយចំនួន ៣.០០០ បាតប្រាក់ថៃ/ ក្នុងម្នាក់ៗ កាលពីថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពព័ត៌មានបានបន្តថា៖វាសនាពលករខ្មែរត្រូវបានអង្គភាពកម្លាំងតាផារ៉ាការិយាល័យអន្តោប្រវេសន៍ស្រះកែវកងតម្រួតយោធាថៃល្បាតព្រំដែន២ និងកងយោធាថៃចាប់ខ្លួនពលករខ្មែរចំនួន៥៩នាក់ ចូលក្នុងតំបន់ព្រំដែននៃស្រុកតាប្រាយ៉ាខេត្តស្រះកែវ ៕S/

website_news/2020100704.txt · Last modified: 2020/07/10 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki