website_news:2020100705

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ចំនួន ០២នាក់

https://www.facebook.com/GDIOfficial 09-07-2020

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ចំនួន ០២នាក់ និងមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្ត្រីចត្តាឡីស័កមាត់ច្រកផងដែរ។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករទាំង ០២នាក់នេះ មាន ១-ឈ្មោះ ហាយ បញ្ញា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល, ២-ឈ្មោះ សារឿន ហុង ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង និងបានធ្វើការអប់រំណែនាំ រួចប្រគល់ជូនមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក ដើម្បីអនុវត្តនីតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាល។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រក មិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវិដ-១៩៕

website_news/2020100705.txt · Last modified: 2020/07/10 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki