website_news:2020100708

ពលករខ្មែរចំនួន ០២នាក់ ឆ្លងដែនខុសច្បាប់ ចូលប្រទេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

https://www.facebook.com/GDIOfficial 09-07-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានចុះល្បាតក្នុងភូមិសាស្រ្ត ស្លាបឆ្វេង ពិនិត្យឃើញពលករខ្មែរឆ្លងដែនខុសច្បាប់ ចូលប្រទេស ចំនួន ០២នាក់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករទាំង ០២នាក់នេះនេះ មាន ១-ឈ្មោ ឈឹម គម ភេទស្រី អាយុ ៣៨ឆ្នាំ, ២-ឈ្មោ ឈឹម មុំ ភេទស្រី អាយុ ៤៣ឆ្នាំ ហើយអ្នកទាំង ០២នាក់ មានទីលំនៅបច្ចុប្បន្នភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ និងបានធ្វើការសាកសួរ អប់រំណែនាំ រួចប្រគល់ជូនមន្ត្រីចត្តាឡឺស័ក្តមាត់ច្រក ដើម្បីអនុវត្តនីតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាល។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រក មិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវិដ-១៩៕

website_news/2020100708.txt · Last modified: 2020/07/10 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki