website_news:2020100804

ថៃបញ្ជូនប្រជាពលរដ្ឋខ្មែរ ៣ នាក់អោយវិលមកម្ពុជាវិញបន្ទាប់ពីជាប់ពន្ធនាគារជាង២ឆ្នាំ

https://www.rasmeinews.com/ August 8, 2020, 7:41 PM

ដោយ៖បាយ័ន/ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋខ្មែរចំនួន ៣ នាក់ត្រូវបានអាជ្ញាធរថៃធ្វើការបញ្ជូនមកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារពីបទឆ្លងដែន ចូលកាប់ឈើគ្រញូងដោយខុសច្បាប់។ ការប្រគល់និងទទួលនេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង១៥នាទីថ្ងៃទី៨ ខែសីហា ២០២០នេះស្ថិតនៅច្រកអន្តរជាតិជាំស្រងាំក្នុងទឹកដីស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាស្រងាំបានឲ្យដឹងថាប្រជាពលរដ្ឋខ្មែរចំនួន ៣ នាក់ដែលត្រូវបានអាជ្ញាធរថៃធ្វើការបញ្ជូនមកគឺមាន៖ទី១.ឈ្មោះ សាយ សាលី ភេទប្រុសអាយុ៤៦ឆ្នាំរស់នៅភូមិត្រាចខោ ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ,ហើយត្រូវបានចាប់ខ្លួនកាលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨កន្លងមកពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ចូលតាមច្រកប្រទាលគង ហើយត្រូវបានយកទៅដាក់ពន្ធនាគារនៅខេត្តអូប៊ុនប្រទេសថៃ។ ទី២.ឈ្មោះ សោម ម៉ន ភេទស្រី អាយុ៤៦ឆ្នាំរស់នៅភូមិទឹកក្រហម ឃុំអូរក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ , និងទី៣.ឈ្មោះ ចាប លើម ភេទស្រីអាយុ៥២ឆ្នាំ រស់នៅភូមិមុំបី ឃុំមុំបី ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។ អ្នកទាំងពីរចាប់ខ្លួនថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០ ១៨កន្លងពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ចូលតាមច្រក៥០០ ហើយត្រូវបានយកទៅដាក់ ពន្ធនាគារនៅខេត្តអូប៊ុន ប្រទេសថៃ។

ក្រោយពីទទួលពីភាគីថៃរួចមកភាគីកម្ពុជាបានធ្វើការអប់រំ និងអោយធ្វើកិច្ចសន្យាមិនអោយធ្វើការឆ្លងដែនខុសច្បាប់បែបនេះទៀតឡើយហើយបានអោយវិលត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួន៕BR

website_news/2020100804.txt · Last modified: 2020/08/10 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki