website_news:2020100807

ពលរដ្ឋខ្មែរចំនួន ០៤នាក់ បានធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី

https://www.facebook.com/GDIOfficial 09-08-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃចំនួន ០៤នាក់ ស្រី ០២នាក់។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ និងសហការប្រគល់ជូនទៅមន្ត្រីចត្តាលីស័ក ដើម្បីធ្វើការពិនិត្យកំដៅ និងអនុវត្តតាមនីតិវិធីបន្ត។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រក មិនអនុញ្ញាតឲ្យអ្នកដំណើរជាតិ និងអន្តរជាតិ ចូល-ចេញ ឆ្លងកាត់នៅឡើយទេ ចំពោះរថយន្តដឹកជញ្ជូនទំនិញ គឺអនុញ្ញាតឲ្យចូល-ចេញ ជាធម្មតា៕

website_news/2020100807.txt · Last modified: 2020/08/10 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki