website_news:2020100809

អាជ្ញាធរថៃបញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ មានចំនួន ៤៣នាក់ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែ

https://www.facebook.com/GDIOfficial 08-08-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ៤៣នាក់ ស្រី ១១នាក់ និងកុមារ ០២នាក់។ ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែនមិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា៕

website_news/2020100809.txt · Last modified: 2020/08/10 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki