website_news:2020100901

១ថ្ងៃពលរដ្ឋខ្មែរជិត៦០០នាក់ ត្រឡប់ពីថៃតាមច្រកអូរបីជាន់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៨:២៥ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ តាមតួលេខដែលទទួលបានបង្ហាញថា ពលរដ្ឋក្នុង១ថ្ងៃពលរដ្ឋខ្មែរជិត៦០០នាក់ បានត្រឡប់ពីថៃតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ជាមួយនេះដែរ លោកអភិបាលខេត្តសុំស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ជួយម៉ាស៊ីបាញ់ថ្នាំសម្លាប់កូវី១៩ ក្នុងឱកាសជួបសំណេះសំណាជាមួយអង្គការទេសន្តរប្រវេសន៍ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍កោតសសើរចំពោះដំណើរទស្សនកិច្ចរបស់អង្គការទេសន្តរប្រវេសន៍ (IOM) សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលមកជួបសំណេះសំណាល ដើម្បីសិក្សាស្វែងយល់អំពីការងារទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែនជាមួយពលករកម្ពុជា ដែលវិលត្រឡប់មកពីប្រទេសថៃ ។ ឯកឧត្តមបានបញ្ជាក់ថា នៅអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ឃើញមានពលរដ្ឋខ្មែរជាង៦០០នាក់ ជារៀងរាល់ថ្ងៃ បានចូលមកតាមច្រកព្រំដែនអូរបីជាន់ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានធ្វើការពិនិត្យ(ចត្តាឡីស័ក)ហើយណែនាំដល់ពួកគាត់ចូលរួមបង្ការ និងទប់ស្កាត់កូវីដ១៩ នៅពេលដែលប្រទេសជិតខាងកំពុងយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់ដូចគ្នា។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានព្រំដែនជាប់កម្ពុជា-ថៃប្រវែង១៥៣គីឡូម៉ែត្រ ហើយមានច្រកទ្វេភាគីចំនួន៣កន្លែង និងច្រកអន្តរជាតិប៉ោយប៉ែត១-ចំណែកច្រកតំបន់មាន បឹងត្រកួន ស្រុកថ្មពួក ច្រកតំបន់ព្រំដែនម៉ាឡៃ ស្រុកម៉ាឡៃ ហើយច្រកដែលប្រជាពលរដ្ឋចូលមកកម្ពុជាមានច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ និងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោកស្រី គ្រីស្ទីន ផាកូ ប្រធានអង្គការ (IOM)បានមានប្រសាសន៍ថា ក្រោយដំណើរទស្សនកិច្ចអង្គការទេសន្តរប្រវេសន៍(IOM)សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលជួបសំណេះសំណាល ដើម្បីសិក្សាស្វែងយល់អំពីការងារទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែនជាមួយពលករកម្ពុជា ដែលវិលត្រឡប់មកពីប្រទេសថៃ កោតសរសើរចំពោះអភិបាលខេត្ត និងមន្ត្រីជំនាញដែលបានយកចិត្តទុកដាក់ ។

លោកឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានបញ្ជាក់ថា អ្វីដែលជាការស្នើសុំពីអភិបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី គឺឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា និងអង្គការទេសន្តរប្រវេសន៍ (IOM) គ្រោងពិភាក្សា និងធ្វើគម្រោងស្នើសុំ ដើម្បីផ្ដល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ សម្រាប់ពលរដ្ឋកម្ពុជាដែលមកពីប្រទេសថៃ គឺជាវិធីការពារទប់ស្កាត់កូវីដ១៩ដ៏ល្អ ៕

website_news/2020100901.txt · Last modified: 2020/09/10 14:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki