website_news:2020100904

អ្នកទោសម្នាក់ត្រូវអាជ្ញាធរថៃដោះលែងឱ្យមានសេរីភាពឡើងវិញ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៥:៤១ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរម្នាក់ត្រូវបានក្រុមអាជ្ញាធរថៃធ្វើការដោះលែងឲ្យមានសេរីភាពវិញ និងបញ្ជូនយកមកប្រគល់ឲ្យក្រុមអាជ្ញាធរកម្ពុជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៧ កញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អ្នកទោសម្នាក់ដែលក្រុមអាជ្ញាធរថៃដោះលែងឲ្យមានសេរីភាពឡើងវិញឈ្មោះរឿន រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ បានជាប់ពន្ធនាគារនៅខេត្តសុរិន្ទ ប្រទេសថៃ ហើយត្រូវអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៧ ពីបទឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងដីថៃ ចូលតាមច្រកអូរខ្លាឃ្មុំ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

មន្ត្រីបម្រើការងារនៅច្រកទ្វារអន្តរជាតិអូរស្មាច់បានឲ្យដឹងថា អ្នកទោសម្នាក់ដែលក្រុមអាជ្ញាធរថៃបញ្ជូនខ្លួនយកមកប្រគល់ឲ្យកម្ពុជា ខាងសមត្ថកិច្ចកម្ពុជាបានធ្វើការអប់រំ និងឲ្យធ្វើកិច្ចសន្យារួចឲ្យវិលត្រឡប់ទៅជួបជុំប្រពន្ធកូនក្នុងថ្ងៃដដែល។ គួររំលឹកថា ក្រុមអាជ្ញាធរថៃបញ្ជូនខ្លួនអ្នកទោសពីបទឆ្លងដែនកាប់ឈើគ្រញួងនេះមែនជាលើកទីមួយទេកន្លងមកបញ្ជូនជាបន្តបន្ទាប់ផងដែរ៕ សារឿន

website_news/2020100904.txt · Last modified: 2020/09/10 14:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki