website_news:2020101102

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០១នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 09-11-2020

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៦និង១០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០១នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរនេះ មាន ឈ្មោះ យុន ហេង ភេទប្រុស អាយុ ៣២ឆ្នាំ ភូមិពានា ឃុំក្តឿងរាយ ស្រុកក្រជ្រាច ខេត្តព្រៃវែង និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020101102.txt · Last modified: 2020/11/10 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki