website_news:2020101104

ភាគីថៃបានបញ្ជូនបុរសជនជាតិខ្មែរចំនួន ០២នាក់ ដែលក្លែងខ្លួនធ្វើជាសង្ឃ ដើម្បីឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ

https://www.facebook.com/GDIOfficial 08-11-2020

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤០នាទី ភាគីថៃបានបញ្ជូនបុរសជនជាតិខ្មែរចំនួន ០២នាក់ ដែលក្លែងខ្លួនធ្វើជាសង្ឃ ដើម្បីឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ ហើយត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន និងបញ្ជូនមកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខេត្តបាត់ដំបង។ ដោយយោងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានសហការជាមួយមន្ត្រីចត្តាឡីស័ក ធ្វើការពិនិត្យកំដៅ រួចណែនាំបុគ្គលទាំង ០២នាក់ខាងលើ ធ្វើកិច្ចសន្យា និងបានប្រគល់ជូន ទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត៕

website_news/2020101104.txt · Last modified: 2020/11/10 11:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki