website_news:2020101108

ការពង្រឹងសមត្ថភាពក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅស្រុកពួក

https://www.facebook.com/deputygovernoryousophear/ 06-11-2020

លេខាធិការដ្ឋាន÷ ថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី យូ សុភា អភិបាលរងខេត្តជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនិស្ស បានអញ្ជើញជាអធិបតីព្រមទាំងមានការអញ្ជើញចូលរួមសម្របសម្រួលពីវាយគ្មិន ពីតំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរកិច្ចការនារីខេត្ត និងអង្គការមូលនិធិអេ២១ បានចុះបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី ការអនុវត្តតួនាទីភារកិច្ច គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ស្រុក និងថ្នាក់ឃុំដែលមានសមាសភាពអញ្ជើញចញលរួមពីលោកស្រី អភិបាលរង ស្រុកទទួលបន្ទុក អធិការស្រុក កងរាជអាវុធហត្ថស្រុក មេឃុំ អ.ក.ន.ក នាយករដ្ឋបាលស្រុក ប្រធានស្រុកប្រតិបត្តិ/មណ្ឌលសុខភាពប្រធានការិ.ជុំវិញស្រុក នាយប៉ុស្តិ៍ មេភូមិ អនុភូមិ និងជំនួយការភូមិ សរុប ៥៧នាក់ ស្រី២០នាក់ នៅរដ្ឋបាលសាលាស្រុកពួក។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ដោយមានកិច្ចសហការពីរដ្ឋបាលសាលាស្រុកពួក ដោយមានការគាំទ្រពីរដ្ឋបាលសាលាខេត្ត សៀមរាប និងអង្គការមូលនិធិអេ២១ផងដែរ។

វគ្គបណ្តុះបណ្តាលនេះក្រុមការងារបានធ្វើបទបង្ហាញរួមមាន:

១.តួនាទីភារកិច្ច យន្តការនិងរចនាសម្ព័ន្ធនៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងការរៀបចំរបាយការណ៍

២. វិធីទាំង៧ក្នុងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស

៣. ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

៤. ច្បាប់ស្តីពីការបង្កា្របអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ

៥.រូបភាពនៃអំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចលើកុមារ

៦.ការផ្តល់សេវាជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារ និងការផ្តល់សេវាដល់កុមាររងគ្រោះនៃអង្គការមូលនិធិអេ២១។

website_news/2020101108.txt · Last modified: 2020/11/10 11:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki