website_news:2020101109

ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅស្រុកអង្គរធំ ខេត្តសៀមរាប

https://www.facebook.com/deputygovernoryousophear/ 06-11-2020

ខេត្តសៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋាន ដឹកនាំដោយលោក អ៊ឹុម ចំរើន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងជាប្រធានក្រុមការងារកិច្ចការទេសន្តរប្រវេន៍ និងជាតំណាងលោកជំទាវប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានការអញ្ជើញចូលរួមសម្របសម្រួលពីវាយគ្មិន ពីតំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរកិច្ចការនារីខេត្ត និងអង្គការមូលនិធិអេ២១ បានចុះក្នុងបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី ការអនុវត្តតួនាទីភារកិច្ច គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ស្រុក និងថ្នាក់ឃុំដែលមានសមាសភាពអញ្ជើញចញលរួមពីលោកស្រី អភិបាលរង ស្រុកទទួលបន្ទុក អធិការស្រុក កងរាជអាវុធហត្ថស្រុក មេឃុំ អ.ក.ន.ក នាយករដ្ឋបាលស្រុក ប្រធានស្រុកប្រតិបត្តិ/មណ្ឌលសុខភាពប្រធានការិ.ជុំវិញស្រុក នាយប៉ុស្តិ៍ មេភូមិ អនុភូមិ និងជំនួយការភូមិ សរុប ៤៥នាក់ ស្រី២១នាក់ នៅរដ្ឋបាលសាលាស្រុកអង្គរធំ។ វគ្គបណ្តុះបណ្តាលនេះក្រុមការងារបានធ្វើបទបង្ហាញរួមមាន:

១.តួនាទីភារកិច្ច យន្តការនិងរចនាសម្ព័ន្ធនៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងការរៀបចំរបាយការណ៍

២. វិធីទាំង៧ក្នុងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស

៣. ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

៤. ច្បាប់ស្តីពីការបង្កា្របអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ

៥.រូបភាពនៃអំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចលើកុមារ

៦.ការផ្តល់សេវាជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារ និងការផ្តល់សេវាដល់កុមាររងគ្រោះនៃអង្គការមូលនិធិអេ២១។

website_news/2020101109.txt · Last modified: 2020/11/10 11:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki