website_news:2020110202

លោកជំទាវ ជូ ប៊ុនអេង អំពាវនាវ ដល់យុវតីទាំងអស់កុំយកកូលាបមួយទងផ្លាស់ប្តូរជីវិតខ្លួនឯង

http://bayontv.com.kh/ BTV Cambodia 11/02/2020

ភ្នំពេញ ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការអំពាវនាវដល់យុវតីទាំងអស់កុំយកកូលាបមួយទង ដើម្បីផ្លាស់ប្តូរជីវិតខ្លួនឯង នៅក្នុងឱកាសបុណ្យ នៃសេចក្តីស្រលាញ់ ខណៈបុណ្យនេះនៅសល់តែ៣ថ្ងៃទៀត នឹងមកដល់នោះ។

ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមយុទ្ធនាការ ស្តីពីការលើកកម្ពស់សុវត្ថិភាពអ៊ីនធើណេត សីលធម៌សង្គម និងតម្លៃគ្រួសារខ្មែរ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះលោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា យុវតីទាំងអស់គប្បីយល់ដឹងអំពីអត្ថន័យបុណ្យ នៃសេចក្តីស្រលាញ់ឲ្យបានច្បាស់លាស់បន្ថែមទៀត ហើយកុំចាត់ទុកបុណ្យនេះជាបុណ្យសង្សា ហើយត្រូវចាត់ទុកថា ជាថ្ងៃបុណ្យនៃក្តីស្រលាញ់ចំពោះឱពុកម្តាយ និងក្រុមគ្រួសារ និងបងប្អូនយើងវិញទើបជាការល្អ។

ទាក់ទងនឹងយុទ្ធនាការ ស្តីពីការលើកកម្ពស់សុវត្ថិភាពអ៊ីនធើណេត សីលធម៌សង្គម និងតម្លៃគ្រួសារខ្មែរវិញលោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា ការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណែត គឺជាការល្អបំផុតសម្រាប់អភិវឌ្ឍនូវប្រទេសជាតិនីមួយៗ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែការប្រើនេះ ក៏គប្បីប្រើឲ្យមានប្រយោជន៍ ខណៈប្រព័ន្ធអ៊ីនធើណែត នេះក៏មានជនខិលខូចយកមកប្រើ ដើម្បីគេងប្រវ័ញនូវលើកុមារ និងការជួញដូរមនុស្សដែរនោះ។ សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានចាប់ផ្តើមចូលរួមយុទ្ធនាការទិវាសុវត្ថិភាពអ៊ីនធើណែតសកល ខណៈកម្មវិធីនេះត្រូវបានធ្វើឡើងនៅទូទាំងពិភពលោក ដើម្បីផ្តល់ជាប្រយោជន៍ដល់កុមារ ជាពិសេសសម្រាប់យុវតី និងស្រីឲ្យរួចផុតពីការកេងប្រវ័ញ្ច និងបោកបញ្ឆោតពីជនអគតិតាមប្រព័ន្ធដ៏ទំនើបមួយនេះ៕

website_news/2020110202.txt · Last modified: 2020/02/11 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki