website_news:2020110503

បុរសជនជាតិអាមេរិកាំងម្នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទកុមារក្រោមអាយុ ១៣ឆ្នាំ២នាក់

https://www.rfa.org/khmer/ ដោយ ខែ សុណង 2020-05-09

តុលាការខេត្តកណ្ដាល ចោទប្រកាន់បុរសជនជាតិអាមេរិកាំងម្នាក់ ពីបទទិញពេស្យាចារកុមារ និងបានរំលោភបំពានផ្លូវភេទលើកុមារាខ្មែរ ក្រោមអាយុ១៣ឆ្នាំ ចំនួន២នាក់។ អង្គការសកម្មភាពដើម្បីកុមារ អាស្យុង ប៉ូលេ ហ្សង់ហ្វង់ (Action Pour Les Enfants) ហៅកាត់ថា APLE ចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៨ ឧសភា ថា កុមារាក្រោមអាយុពីរនាក់ ត្រូវបានជួយសង្គ្រោះដោយអំពើរំលោភបំពានផ្លូវភេទពីសំណាក់បុរសជនជាតិអាមេរិកាំង វ័យ ៧៨ឆ្នាំម្នាក់។ បុរសនេះ រងការចោទប្រកាន់តាមមាត្រា ៣៤ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលនឹងត្រូវផ្ដន្ទាទោសពី ៧ឆ្នាំដល់ ១៥ឆ្នាំ។

អង្គការនេះរាយការណ៍ថា នេះជាជនជាប់ចោទទី ១៥ហើយ ដែលបានប្រព្រឹត្តបទល្មើសផ្លូវភេទ ក្នុងរយៈពេល ២ឆ្នាំ គឺតាំងពីឆ្នាំ២០១៨។ ជាមួយគ្នានោះក៏មានមនុស្សពាក់ព័ន្ធចំនួន ២១នាក់ទៀត ជាជនជាតិខ្មែរដែលត្រូវបានចាប់ខ្លួន ក្នុងបទកេងប្រវ័ញ្ចផ្លូវភេទលើកុមារ៕

website_news/2020110503.txt · Last modified: 2020/05/11 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki