website_news:2020110509

ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ បានសហការជាមួយក្រសួងការងារថៃ ក្រសួងសុខាភិបាលថៃ អាជ្ញាធរពាក់ព័ន្ធខេត្ត និងអង្គការ (LPN) បានចុះចែកអំណោយ ដល់ពលករខ្មែរនៅក្នុងស្រុក២

https://www.facebook.com/ithsamheg 10-05-2020 1:15 PM

នៅថ្ងៃទី០៩ ឧសភា ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃបានសហការជាមួយក្រសួងការងារថៃ ក្រសួងសុខាភិបាលថៃ អាជ្ញាធរពាក់ព័ន្ធខេត្ត និងអង្គការ មូលនិធិ លើកកម្ពស់សិទ្ធិនិងគុណភាពជីវិតពលករ (LPN) បាន ចុះ ចែកអំណោយ (រួមមាន អង្ករ ត្រីខ មីកញ្ចប់ ទឹកស៊ីអ៊ីវ និងម៉ាស់) ដល់ពលករ ខ្មែរនៅក្នុងស្រុក២ គឺស្រុកបានផូ និងបាងប៉ាកុង ខេត្តឆាក់ឈឺងសៅ ជាង៣០០ នាក់ ដែលត្រូវបានផ្អាកពីការងារ បណ្តោះអាសន្ន និងជួបការលំបាកខ្លាំង ដោយសារជំងឺកូវីដ១៩។ ទន្ទឹមនេះឯកឧត្តមទូតក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេច តេ ជោ នាយក រដ្ឋ មន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋមន្រ្តីការងារ អុិត សំហេង ដែល តែងតែ យកចិត្ត ទុកដាក់និងគិតគូរ សុខទុក្ខពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេស តែ ងតែបានណែនាំឲ្យស្ថានទូតជួយពលរដ្ឋខ្មែរនៅក្រៅប្រទេសឲ្យអស់ពីលទ្ធភាព។

ឯកឧត្តមទូត សូមគោរពបញ្ជាក់ថា ឯកឧត្តម និងក្រុម ការងារ បានអនុវត្តនូវគោលការណ៍សុខាភិបាលត្រឹមត្រូវដូចជា ពាក់ម៉ាស់ ស្រោមដៃ វាស់កំដៅ អាល់កុល លាងដៃ និងមានគម្លាតសង្គម ដោយមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានរបស់ថៃ ជាពិសេស អភិបាល ស្រុកទាំងពីរ

website_news/2020110509.txt · Last modified: 2020/05/11 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki