website_news:2020110601

ក្រុមការងារទំនាក់ទំនង កម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ បានចូលជួបក្រុមការងារទំនាក់ទំនង ថៃ-កម្ពុជា ដើម្បីទទួលយកប្រជាពលរដ្ឋខ្មែរ ចំនួន១៩នាក់

https://www.facebook.com/GDIOfficial 09-06-2020

ក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ប្រចាំច្រកអន្តរជាតិ ឆងចម-អូរស្មាច់ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ១៩នាក់ មកឲ្យព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងករណីលួចឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ ហើយត្រូវបានទាហានថៃ ចាប់ឃាត់ខ្លួន នៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

នគរបាលប្រចាំទ្វារបានឲ្យដឹង កាលពីវេលាម៉ោង ១៨និង២០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះថា ប្រជាពលរដ្ឋខ្មែរទាំង ១៩នាក់ ស្រី ០៨នាក់ និងក្មេង ០៣នាក់ នេះ មានមកពីខេត្តឧត្តរមានជ័យ ០៤នាក់, ខេត្តបន្ទាយមានជ័យ ០៥នាក់, សៀមរាប ០៧នាក់ និងខេត្តព្រៃវែង ០៣នាក់ បន្ទាប់មកបានបញ្ជូនមកស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការអប់រំណែនាំ៕

website_news/2020110601.txt · Last modified: 2020/06/11 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki