website_news:2020110602

នគរបាលប៉ុស្តិ៍ជ្រោយបន្ទាយ នៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ

http://cambodiapolice.com/policekh/ 1:58 pm 10 មិថុនា 2020

ក្រចេះ ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយបន្ទាយ បានចុះធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅចំណុចចំបក់ផ្អែមភូមិទួលព្រិច ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ដោយនគរបាលប៉ុស្តិ៍បានលើយកនូវចំណុចសំខាន់ៗមួយចំនួន ដូចជា ៖

១-ផលប៉ះពាល់នៃគ្រឿងញៀន៩ចំណុច

២-ច្បាប់ចរាចរណ៍ផ្លូវគោកអនុក្រិត្យលេខ៣៩អនក្រថ្មី

៣-ល្បែងស៊ីសងខុសច្បាប់

៤-គ្រោះថ្នាក់អគ្គីភ័យផ្សេងៗ

៥-គ្រោះថ្នាក់អាវុធយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ

៦-អំពើហិង្សាក្នុងគ្រួសារ

៧-ការជួញដូរផ្លូវភេទស្ត្រីនិងកុមារ

៨-ណែនាំពួកគាត់ឲ្យចេះថែរក្សាទ្រព្យសម្បត្តិដូចជាសត្វគោ ក្របី និងសម្ភារៈផ្សេងៗឲ្យបានត្រឹមត្រូវ ជៀស វាងចោរលួចដើម្បីធ្វើឲ្យភូមិ-ឃុំយើងមានសុវត្ថិភាពល្អ និងបានពន្យល់ដល់ពួកគាត់ឲ្យមានអនាម័យល្អដើម្បីការពារនូវជំងឺCOVID-19ផ្សព្វផ្សាយជាវេទិកាខ្នាតតូចមនុស្សចូលរួម៤៦នាក់ស្រី១៨នាក់ចែកខិត្តបណ្ណ័៤៦សន្លឹកផងដែរ៕

website_news/2020110602.txt · Last modified: 2020/06/11 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki