website_news:2020110605

ឃាត់ខ្លួនមេខ្យល់២នាក់ នាំពលករឆ្លងដែនខុសច្បាប់ចំនួន ២៧នាក់ ទៅធ្វើការនៅថៃ

http://peoplenews.asia/ 11-06-2020

ខេត្តបន្ទាយមានជ័យ៖ កម្លាំងវរការពារព្រំដែនគោកប្រចាំខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងនគរ បាលក្រុងសំរោង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនមេខ្យល់នាំពលករឆ្លងដែនទៅប្រទេស ថៃចំនួន ២នាក់ នៅចំណុចភូមិសាស្រ្តអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង រួមជាមួយពលករប្រុស ស្រីចាញ់បោក គេចំនួន ២៧នាក់ផង។

លោក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានឲ្យដឹងថា សម្ថកិច្ចបានឃាត់ខ្លួនមេខ្យល់ទី១ ឈ្មោះ គង់ សារឿន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង និងទី២ ឈ្មោះ ទិត គ័យ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង អ្នកទាំងពីរនាក់ ជាមេខ្យល់នាំមនុស្សប្រុស ស្រី ឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ។

រីឯអ្នកចាញ់បោកមេខ្យល់ៗនាក់នេះ ចំនួន ២៧នាក់ មកពីខេត្តឧត្តរមានជ័យចំនួន ៦នាក់ ខេត្តបន្ទាយមាន ជ័យ ចំនួន ៨នាក់ ខេត្តសៀមរាប ចំនួន ១០នាក់ និងខេត្តព្រៃវែង ចំនួន ៣នាក់។ ក្រោយឃាត់ខ្លួនអ្នកចាញ់បោក មេខ្យល់ទាំងពីរនាក់នេះ ជនរងគ្រោះទាំងអស់ត្រូវសមត្ថកិច្ចអប់រំណែនាំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន។ ចំណែកមេខ្យល់ទាំងពីរនាក់ខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្តឧត្តរមានជ័យចាត់ការតាមផ្លូវច្បាប់។ ដោយជោគជ័យ

website_news/2020110605.txt · Last modified: 2020/06/11 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki