website_news:2020110606

សមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ២១នាក់ ដែលលួចឆ្លងដែនចូលប្រទេសខ្លួនដោយខុសច្បាប់

http://www.matimohachunnews.com/ June 11, 2020

ប្រទេសថៃ៖ សមត្ថកិច្ចថៃ បានចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន២១ ដែលលួចចូលប្រទេសថៃ ដោយខុសច្បាប់ នៅភូមិសាស្រ្តស្រុកអារញ្ញា ខេត្តស្រះកែវ កាលពីថ្ងៃទី១០ ខែមិនថុនា ឆ្នាំ២០២០។ សមត្ថកិច្ចទាហានឈុតខ្មៅកងរយទី1206 បានប្រមូលផ្ដុំកម្លាំងដោយ សហការជាមួយតម្រួត ខ្លង ណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចេញល្បាត និងឃ្លាំមើល ដើម្បីទប់ស្កាត់ទង្វើខុសច្បាប់ផ្សេងៗ និងការលួចចូលមកប្រទេសដោយខុសច្បាប់ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លុះមកដល់បរិវេណភូមិផានសឹក ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ សមត្ថកិច្ចបានឃើញពលករខ្មែរចំនួន២១នាក់ ក្នុងនោះប្រុស១៥នាក់ និងស្រី៦នាក់ ព្រមទាំងបាល់ឡូដាក់សម្ភារៈ ទើបសមត្ថកិច្ច នាំយកទៅទីបញ្ជារការកងរយទាហានឈុតខ្មៅទី1206 ព្រមទាំងរាយការណ៍ជូនថ្នាក់លើ។

សូមបញ្ជាក់ថា សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីធ្វើការឆែកឆេរ ឃើញថា មិនមាននៅឯកសារធ្វើដំណើរ ឬឯកសារអនុញ្ញាតិ ធ្វើការនៅប្រទេសថៃនោះឡើយ និងបន្ទាប់ពីសួរចម្លើយពលករខ្មែរទាំងអស់ខាងលើ បានឱ្យដឹងថា ពួកគេចង់ចូលមកធ្វើការនៅប្រទេសថៃ ដោយសារនៅប្រទេសកម្ពុជាមិនមានការងារធ្វើ និងមិនមានលុយចាយវាយ ស្ទើតែដាច់ពោះស្លាប់ទៅហើយ ទើបមិនខ្លាចវីរុសខូវីត-19ហើយ ទើបសម្រេចចិត្តបបួលគ្នាលបលួចចូលថៃ ដើម្បីទៅធ្វើការនៅក្រុងបាងកក និងនៅឈុនបុរី ដែលធ្លាប់លួចចូលទៅធ្វើការសំណង់រួចមកហើយ មុនហ្នឹងខូវីត-19រាត្បាត រហូតត្រូវធ្វើដំណើរត្រឡប់ទៅផ្ទះ នៅឯប្រទេសកម្ពុជាកាលពីកន្លងមក។

យ៉ាងណាក៏ដោយ ក្រោយពីសួរនាំ សមត្ថកិច្ចបានថតរូប ចុះក្នុងកំណត់ហេតុទុកជាភស្តុតាង និងបានពិនិត្យកំដៅ និងយកម៉ាស់អនាម័យមកចែកឱ្យពលករខ្មែរពាក់ មុនហ្នឹងអនុញ្ញាតិឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមប៉ុស្ត៍ត្រួតពិនិត្យភូមិណូនម៉ាកមុន ឃុំណូនម៉ាក់មុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ ដើម្បីប្រគល់ឱ្យខាងកម្ពុជា៕

website_news/2020110606.txt · Last modified: 2020/06/11 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki