website_news:2020110802

សមត្ថកិច្ចថៃនៅស្រុកតាប្រាយ៉ាចាប់ពលករខ្មែរបញ្ជូនមាតុភូមិនិវត្តន៍

https://www.rasmeinews.com/ August 10, 2020, 6:17 PM

ដោយ៖ប.ជ័យ/ស្រះកែវថៃ៖សមត្ថកិច្ចទាហានឈុតប៉ារ៉ា និងតម្រួតព្រំដែនថៃនៅស្រុកតាប្រាយ៉ាខេត្តស្រះកែវ បានចាប់ខ្លួន រួចបញ្ជូនមាតុភូមិនិវត្តន៍ពលករខ្មែរចំនួន២០ នាក់/ស្រី៦នាក់កាលពីថ្ងៃ៨ ខែសីហាឆ្នាំ២០២០ ខណៈពលករខ្មែរបានលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់តាមរយៈមេខ្យល់។ តម្រួតនគរបាលរដ្ឋបាលនៅស្រុកតាប្រាយ៉ាត្រូវស្រង់សម្តីដោយនគរបាលកម្ពុជានៅឃុំគោករមៀតបានឱ្យដឹងកាលពីថ្ងៃទី៩ ខែសីហាថា៖ ពលករខ្មែរដែលត្រូវសមត្ថកិច្ចថៃចាប់បានចំនួន២០នាក់ / ស្រី៦នាក់ នោះ គឺមេខ្យល់យកប្រាក់ថ្លៃជូន ហើយឆ្លងកាត់ព្រំដែនខាងកម្ពជា ថៃរួច ។តម្រួតថៃចាប់ ហើយត្រូវនាំទៅធ្វើចត្តាឡីស័ករួចបញ្ជូនមកកម្ពុជាវិញនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២០៕S/

website_news/2020110802.txt · Last modified: 2020/08/11 13:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki