website_news:2020110904

ពលករខ្មែរមិនអោយគេជិះជាន់ស្រេចចិត្តទេ បាននាំគ្នាសម្រុកទៅប្តឹងប៉ូលីសរឿងកាត់លុយ

https://www.facebook.com/CambodianWorkerInThailand/ ១០.០៩.២០២០ ពីខ្ញុំពលករខ្មែរនៅថៃ

នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅមុខស្ថានីយតម្រួតប៉ុស្តិ៍ផានថងខេត្តរ៉ាក់យ៉ងប្រទេសថៃ ក្រុមពលករខ្មែរចំនួន៤០០នាក់ ធ្វើការ នៅក្រុមហ៊ុនក្នុងតំបន់ឧស្សាហកម្ម ខេត្តរ៉ាក់យ៉ង នាំគ្នាទៅប្ដឹងប៉ូលីសប៉ុស្តិ៍ផានថងខេត្តរ៉ាក់យ៉ង បន្ទាប់ពីត្រូវថៅកែកាត់លុយថ្លៃធ្វើវីសាចំនួន១ម៉ឺន៥ពាន់បាត រយៈពេលជាងមួយឆ្នាំហើយនៅមិនទាន់ទទួលបានវីសារបានទៀត ហើយឥឡូវត្រូវកាត់លុយមួយខែ២៥០បាត ដើម្បីបង់អោយប៉ូលីសទៀត។ រឿងនេះបានធ្វើពលករមានការឆ្ងល់ និងមិនសប្បាយចិត្ត ហើយក៏សម្រេចចិត្តលើកគ្នាទៅប្ដឹងសមត្ថកិច្ចតម្រួតប៉ុស្តិ៍ផានថង ដើម្បីអោយជួយរកយុត្តិធម៌ជូនពួកគាត់។

website_news/2020110904.txt · Last modified: 2020/09/14 12:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki