website_news:2020111201

ប្រជាពលរដ្ឋ១០២នាក់ បន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៦:៣៥ ស្រី គំនិត

ខេត្តឧត្តរមានជ័យ ៖ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី ភាគីថៃ នៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្នមិនអនុញ្ញាតឲ្យអ្នកដំណើរគ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩ ។ អគ្គនាយកដ្ឋានបានបន្តថា ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែងទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន ។ ចំណែកឯពលរដ្ឋខ្មែរដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យមានចំនួន១០២នាក់ ស្រី ៤៩នាក់ និងពលរដ្ឋថៃដែលបានចាកចេញមានចំនួន ០១នាក់ ៕

website_news/2020111201.txt · Last modified: 2020/12/11 12:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki