website_news:2020111205

ច្រករបៀងប៉ុស្តិ៍ស្វាយចេក ហៅ( ច័ន្ទគិរី) កំពុងបើកដៃអោយពលករឆ្លងដែនចូលទឹកដីថៃ ដូចហែរកឋិនគ្មានច្បាប់!

https://www.facebook.com/neakmeasnews/ 11-12-2020

(ខេត្តបាត់ដំបង) ៖ ពលករខ្មែរ និងក្រុមអាជីវករកំពុងសម្រុកឆ្លងដែនចូលទៅក្នុងទឹកដីថៃយ៉ាងពពាក់ពពូនដូចក្បួនដង្ហែអង្គកឋិនទានខណៈដែលប្រទេសថៃកំពុងរឹតបន្តឹងអំពីជម្ងឺ កូវីដ-១៩ នេះក៏ដោយសារតែមានការបើកដៃដើម្បីទទួលផលពីសំណាក់លោកមេប៉ុស្តិ៍ នៃច្រករបៀងនោះយ៉ាងពិតប្រាកដទើបក្រុមប្រជាពលរដ្ឋហ៊ានដើរឆ្លងខ្សែបន្ទាត់ព្រំដែន ដោយមិនមានការខ្លាចរអា។ យោងតាមប្រភពច្បាស់ការណ៍មួយដែលបានផ្តិតយករូបភាពជាភស្តុតាង នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអោយដឹងថា មានប្រជាពលរដ្ឋជាច្រើនក្នុងនោះក៏មានពលករ និងអាជីវករបាននាំគ្នាសម្រុកឆ្លងដែនចូលទៅក្នុងទឹកដីថៃតាមច្រករបៀង ប៉ុស្តិ៍ស្វាយចេកហៅ (ច័ន្ទគិរី) ក្រោមការគ្រប់គ្រងរបស់លោកមេប៉ុស្តិ៍ យ៉ង សម្បត្តិ ចំណុះអោយនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ៨១៩ រួមនិងកម្លាំងសឹករងស្រុក ដែលច្រកនេះស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ប្រភពដដែលបានបន្តថា ការធ្វើដំណើរឆ្លងដែនចូលទៅក្នុងទឹកដីថៃនេះ គឺត្រូវបង់ប្រាក់ទៅអោយកម្លាំងដែលឈរជើងនៅតំបន់នោះចាប់ពី១០០ ទៅ២០០ បាត ជាថ្នូរទៅនឹងការបើកច្រកដើម្បីបានចូលទៅក្នុងទឹកដីថៃទិញទំនិញនានា ឬក៏ទៅស៊ីឈ្នួលធ្វើការងរាប្រចាំថ្ងៃនៅទីនោះ។

តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះដែរលោកមេប៉ុស្តិ៍ យ៉ង សម្បត្តិ បានលើកឡើងថាលោកមិនបានចំហរឬបើកភ្លើងខៀវអោយពលករខ្មែរចេញ ដោយសេតីនោះទេតាមពិតច្រករបៀងប៉ុស្តិ៍ស្វាយចេកឬច្រកច័ន្ទគិរីនេះ ត្រូវបានថ្នាក់ដឹកនាំបញ្ជាអោយបើក ដើម្បីទទួលយកពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដោយសាតែច្រកតំបន់ឬច្រកអន្តរជាតិបានបិទអស់ហើយ។ លោកបានបន្តថា នៅក្នុងខណៈពេលដែលច្រកនេះបើកចាំទទួលពលករខ្មែរវិលត្រឡប់មកស្រុកកំណើតនេះ ក៏មានបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែព្រំដែនបានសុំឆ្លងចូលទៅផ្សារ ថៃដើម្បីទិញទំនិញផ្សេងៗផង ឯខ្លះទៀតក៏សុំឆ្លងចូលទៅធ្វើការងារអោយថៃ ដើម្បីចិញ្ចឹមជីវភាពគ្រួសារ ដោយចូលព្រឹកចេញមកវិញពេលល្ងាចតែប៉ុណ្ណោះ។ បើទោះបីជមានការវបកស្រាយ និងបំភ្លឺពីសំណាក់លោកមេប៉ុស្តិ៍ក៏ដោយ ក៏មានមជ្ឈដ្ឋានជាច្រើនបានលើកឡើងថា នេះគឺជាការធូររលុងរបស់កម្លាំងដែលឈរជើងនៅទីនោះស្របពេលដែលបច្ចុប្បន្នមេរោគកូវីដកំពុងផ្ទុះឡើងយ៉ាងធ្ងន់ធ្ងររវាងប្រទសនានាលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសថៃដែរដែលបញ្ហានេះចាំបាច់ត្រូវមានការពង្រឹងតាមខ្សែបន្ទាត់ព្រំដែនអោយបានម៉ត់ចត់ ៕ មួន រិទ្ធីយ៉ា

website_news/2020111205.txt · Last modified: 2020/12/11 15:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki