website_news:2020120203

រាជរដ្ឋាភិបាល នៅតែបន្តផ្ដល់សិទ្ធិដល់ពលករស្របច្បាប់ កំពុងធ្វើការនៅប្រទេសក្រៅ

http://bayontv.com.kh/ 12/02/2020

ភ្នំពេញ ៖ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអះអាងថា នាពេល បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល នៅតែបន្តផ្តល់សិទ្ធិស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅ ប្រទេសដដែល ជាពិសេស គឺប្រទេសថៃ បើទោះបីជាសព្វថ្ងៃ ធ្វើជូនពួកគេបានមួយលានប្រាំបីម៉ឺននាក់ ហើយនោះ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោយពីកិច្ចប្រជុំអន្តរក្រសួង ស្តីពីកិច្ចប្រជុំត្រៀមរៀបចំសិក្ខា សាលាថ្នាក់ជាតិ លើកទី២ ស្តីពីកតិកាសញ្ញាពិភពលោកសម្រាប់ ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) នៅថ្ងៃទី១២ ខែកុម្ភៈ នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពលករខ្មែរ សព្វ ថ្ងៃនេះ គឺភាគច្រើនមានសិទ្ធិស្របច្បាប់ បន្ទាប់ពីរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់សហការជាមួយ ប្រទេសជាដៃគូ ហើយជាប្រទេសដែលពលករខ្មែរកំពុងធ្វើការនៅទីនោះ។

យ៉ាងណាក៏ដោយ លោកជំទាវ ជូ ប៊ុនអេង ក៏នៅតែសម្ដែងការព្រួយបារម្ភចំពោះពួកគេដដែល ជាពិសេស គឺទាក់ទងនឹងផ្នែកច្បាប់ ខណៈដែលពួកគេជួបប្រទះនឹងបញ្ហាអ្វីមួយ ដោយសារតែពួកគេ នាពេល កន្លងទៅ បានលួចទៅធ្វើការមិនស្របច្បាប់ ហើយមិនមកបំពេញបែបបទ ដែលរាជរដ្ឋាភិបាលបានកំណត់ ទីតាំង ដោយសារតែពួកគេកំពុងជាប់ដៃធ្វើការ និងមិនមានការអនុញ្ញាតពីនិយោជករបស់ពួកគេ ជាដើម នោះ។ លោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងផងដែរថា នាពេលបច្ចុប្បន្ន ទេសន្តរប្រវេសក៍ កម្ពុជា ប្រមាណ ១០ភាគរយ បានចំណាកស្រុកទៅក្រៅប្រទេស ដោយក្នុងនោះ ក៏មានអ្នកមិនស្របច្បាប់ផងដែរ៕

website_news/2020120203.txt · Last modified: 2020/02/12 16:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki