website_news:2020120601

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងបានផ្តល់ជូនស្បៀង និងសម្ភារសិក្សាដល់គ្រួសារកុមារក្រីក្រចំនួន ៦០គ្រួសារ ក្នុងខេត្តសៀមរាប

https://www.facebook.com/deputygovernoryousophear/ 12-06-2020

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE) និងមានការនិមន្តចូលរួមពីព្រះអនុគនក្រុងសៀមរាប មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងសៀមរាប ក្រុមប្រឹក្សាសង្កាត់គោកចក សង្កាត់សៀមរាប និងសង្កាត់ស្លក្រាមផងដែរ ក្នុងការចុះសួរសុរទុក្ខនិងបានផ្តល់ជូនកញ្ចប់គាំទ្រជាស្បៀង និងសម្ភារសិក្សាសម្រាប់កុមារ និងគ្រួសារកុមារក្រីក្រ ដែលងាយរងគ្រោះដោយការរំលោភបំពាននានា នៅក្នុងខេត្តសៀមរាប ចំនួន ៦០គ្រួសារ។ សូមជម្រាបថា គ្រួសារទាំង៦០នេះរួមមានមកពី សង្កាត់សៀមរាប ២២គ្រួសារ សង្កាត់ស្លក្រាម១៨ គ្រួសារ សង្កាត់គោកចក ចំនួន១៤គ្រួសារ ក្នុងក្រុងសៀមរាប និងឃុំចាន់សរ ស្រុកសូទ្រនិគម ចំនួន ០៦ គ្រួសារ ដែលរៀបចំ នៅវត្តពោធិវង្ស ហៅវត្តថ្មី សង្កាត់គោកចក ក្រុង និងខេត្តសៀមរាប។

មានប្រសាសន៍នៅក្នុងពិធីចុះជួបសួរសុខទុក្ខនោះផងដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានថ្លែងអំណរគុណដល់អង្គការសកម្មភាពដើម្បីកុមារ ដែលបានសហការជាមួយលេខាធិការដ្ឋាន គ.ខ.ប.ជ អាជ្ញាធរខេត្ត ក្រុង សង្កាត់ និងព្រះអនុគនក្រុងជាព្រះចៅអធិការវត្ត ក្នុងការរៀបចំផ្តល់ជូនស្បៀង និងសម្ភារសិក្សា ដល់ប្រជាពលរដ្ឋខេត្តសៀមរាបនាថ្ងៃនេះ ក៏ដូចជាកិច្ចសហការនាពេលកន្លងមកជាច្រើនផងដែរ។ នៅក្នុងស្ថានភាពនៃការទប់ស្កាត់ការរីករាល់ដាលនៃជំងឺកូវីដ១៩ លោកស្រីបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អំពីការធ្វើអនាម័យ ការលាងសំអាតដៃជាមួយអាកុល ចេល ឬសាប៊ូឲ្យបានញឹកញាប់ និងថែរក្សាសុខភាពរបស់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ឪ្យបានជាប់ជានិច្ច។ បន្ថែមពីនោះ លោកស្រីបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេស ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងជំរុញឲ្យអាណាព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់លើការថែរក្សាកូនៗ ការពារកុំឲ្យមានការកេងប្រវ័ញ្ច ណាមួយលើកុមារ ពិសេសការយកកុមារទៅដើរសុំទាន ឬដើរស៊ីឈ្នួលគេ ដោយប្រកាសណាមួយដែលជាហានិភ័យធ្វើឲ្យកុមាររងគ្រោះឬងាយររងគ្រោះដោយការរំលោភបំពានផ្សេងៗ ,។

ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកមកនូវជាស្បៀងនិងសម្ភារ ដើម្បីផ្តល់ជូនដល់គ្រួសារកុមារក្រីក្រចំនួន ៦០គ្រួសារ ដែលជាក្រុមគោលដៅរបស់អង្គការសកម្មភាពដើម្បីកុមារ ក្នុងខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេះ, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, អំបិល ១កញ្ចប់, សាប៊ូដុសខ្លួន ១ប្រអប់, សាប៊ូម្សៅ ១កញ្ចប់, ប្រេងឆា ១ដប, ទឹកអាកុលលាងដៃ ២ដប់, ម៉ាសក្រណាត់ចំនួន ១ដុំ (ចំនួន ៦ម៉ាស)សម្ភារសិក្សា និងថវិកា ចំនួន ៤០,០០០ រៀល ផងដែរ ។

website_news/2020120601.txt · Last modified: 2020/06/12 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki