website_news:2020120602

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២០

https://gdlf-kh.com/ Kao sophy ខេត្តស្វាយរៀង 2020/06/12/

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២០ របស់គ.ខ.ប.ជ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកព្រះរាជអាជ្ញារងសាលាដំបូងខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាលរង ក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋានខេត្ត ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អធិការនគរបាល អង្គការដៃគូពាក់ព័ន្ធនានាជាច្រើនរូបទៀត។

លោកជំទាវអភិបាលរងខេត្តមានប្រសាសន៍ថា ដោយមានការគាំទ្រពីឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈ អភិបាលខេត្ត និងជាប្រធាន គ.ខ.ប.ជ ធ្វើអោយលេខាធិការដ្ឋានខេត្ត ក្រុមការងារ ទាង០៦ និងស្រុក/ក្រុង បានសហការជាមួយអង្គការដៃគូចុះធ្វើការផ្សព្វផ្សាយច្បាប់បង្ក្រាបអំពើរជួញ ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុក និងកិច្ចគាំពារកុមារដល់ប្រជាពលរដ្ឋនៅតាម មូលដ្ឋានសម្រេចបានលទ្ធផលល្អប្រសើរ។ លោកជំទាវបន្តថា ចំណុចសំខាន់ៗដែលធ្វើឲ្យការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានដំណើរការ ល្អ ក៏ដោយសារចូលរួមពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលខិតខំបន្តការយកចិត្តទុកដាក់ក្នុងការ ពិនិត្យមើលទៅលើយន្តការនៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ ទៅលើប្រព័ន្ធនីតិវីធីនៃការអនុវត្តលិខិតបទដ្ឋាន គតិយុត្ត និងគោលនយោបាយយុទ្ធសាស្ត្រនានាក្នុងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស និងមានផែនការសកម្មភាពស្របតាមបរិបទសង្គមនៅតាមមូលដ្ឋាន ដោយប្រើមធ្យោបាយសរុប កម្លាំងសរុប វិធានការសរុប ដើម្បីជំរុញផែនការសកម្មភាពអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។

លោកជំទាវបន្ថែមថា អំពើជួញដូរនេះ បានបង្កនូវការគំរាមកំហែង ដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណី គ្រួសារ តម្លៃសង្គមកម្ពុជា ដូច្នេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីតាមដាននូវសកម្មភាពបទល្មើសជួញ ដូរមនុស្ស និងត្រូវដាក់ផែនការតាមដានគ្រប់ ក្រុង ស្រុក និងតាមច្រកទ្វាព្រំដែននានាជាប់ប្រទេស ជិតខាង ក្នុងការទប់ស្កាត់ ការបង្ក្រាបការជួញដូរ មនុស្សឲ្យមានប្រសិទ្ធភាពខ្ពស់។

website_news/2020120602.txt · Last modified: 2020/06/12 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki