website_news:2020120603

ផ្ដន្ទាទោសស្ត្រី២នាក់ ដែលកេងប្រវ័ញ្ចពលកម្មកុមារ ក្រោមរូបភាពសុំទាន ដាក់ពន្ធនាគារ១៦ថ្ងៃ

http://kampucheathmey.com/ 12/6/2020 9:59 Am

ភ្នំពេញ ៖ ចៅក្រមសាលាដំបូរាជធានីភ្នំពេញ នាថ្ងៃទី ១១ មិថុនា ឆ្នាំ២០២០នេះបានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសស្ត្រី២នាក់ ដែលកេងប្រវ័ញ្ចលើពលកម្មកុមារដាក់ពន្ធនាគារ៣ខែ តែទោសនេះត្រូវអនុវត្តណ្ឌកម្មក្នុងពន្ធនាគារត្រឹម១៦ថ្ងៃ ទោសសលពីនេះត្រូវព្យួរ ក្រោមការចោទប្រកាន់ពីបទ « កេងប្រវ័ញ្ចពលកម្មកុមារ » ។ ជនជាប់ចោទជាមេខ្យល់ដែលតុលាការផ្ដន្ទាទោសទី១ឈ្មោះ ឆែ ធឿន ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ ។ ទី២ឈ្មោះ នួន ទូច ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

កាលពីរសៀលថ្ខែទី២៨ ឧសភា ឆ្នាំ២០២០ កម្លាំងសមត្តកិច្ចជំនាញនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានចុះអនុវត្តតាមចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែង របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លើករណីកេងប្រវ័ញ្ចពលកម្មកុមារ ក្នុងរូបភាពបង្ខំឲ្យក្មេងដើរសុំទានតាមភ្លើងស្តុប ឈានដល់ការឃាត់ខ្លួនមេខ្យល់២ នាក់ និងសង្គ្រោះកុមាររងគ្រោះ៦ នាក់ ។

លោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការ ពារអនីតិជនរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ២នាក់ និងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវចៅក្រមតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ។ ចំណែកជនរងគ្រោះត្រូវបានប្រគល់ឲ្យទៅមន្ទីរសង្គម កិច្ច យកទៅគ្រប់គ្រង ។ លោក កែវ ធា បន្តថា ករណីខាងលើនេះសមត្តកិច្ចយើងបានសង្គ្រោះកុមាររងគ្រោះចំនួន៦នាក់ (ស្រី៣នាក់) ក្នុងនោះមានទារកចំនួន ២នាក់ប្រុស ដែលជាករណី កេងប្រវ័ញ្ចពលកម្មលើកុមារ (ក្នុងរូបភាពដើរសុំទាន) នៅចំណុចក្នុងផ្សារបឹងឈូក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយជាប់ឃុំឃាំងអស់រយៈពេល១៥ថ្ងៃ តុលាការបានបកសវនាការ ហើយសម្រេចផ្ដន្ទាទោសឈ្មោះ ឆែ ធឿន និង នួន ទូច ដាក់ពន្ធនាគារកំណត់ក្នុងឃុំត្រឹម១៦ថ្ងៃប៉ុណ្ណោះ ពោលគឺជនត្រូវចោទនឹងរួចពីពន្ធនាគារនៅថ្ងៃសុក្រនេះ ៕ អត្ថបទ៖ មករា

website_news/2020120603.txt · Last modified: 2020/06/12 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki